ក្រុមហ៊ុន JR Tokai អយស្ម័យយានរបស់ជប៉ុនមួយ ទើបតែដាក់បង្ហាញរថភ្លើងមួយប្រភេទ ដើរដោយកំលាំងមេដែក ដែលមានល្បឿន ៣១០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថភ្លើងប្រភេទនេះ គឺគេមានគំរោងដាក់ឲ្យប្រើជាសាធារណៈនៅក្នុងឆ្នាំ ២០២៧ ដែលភ្ជាប់ពី ស្ថានីយ Shinagawa ទៅស្ថានីយ Nagoya ទីក្រុងតូក្យូ។ វាមានសភាពស្ងាត់ ហើយរលោង ពេលដែលធ្វើដំណើរការ ដែលធ្វើឲ្យរថភ្លើងរត់បានលឿន។ រថភ្លើងមួយកង់មានប្រវែង ៤៨ម៉ែត្រ ហើយទាំងអស់មាន ១៦កង់ ដែលអាចផ្ទុកអ្នកដំណើរបាន ១,០០០នាក់។

ក្រុមហ៊ុន JR Tokai របស់ជប៉ុនក៏មានគំរោងពង្រីក ផ្លូវដែកទៅដល់ ទីក្រុង Osaka នៅឆ្នាំ២០៤៥ ដែលត្រូវចំណាយប្រាក់អស់ ១០០ដោកិ ដុល្លារសហរដ្ឋអាមេរិច។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរថភ្លើងនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]