ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់ចំនួន ៣ រូប គឺអ្នកនាង អម្ពរ ទេវី អ្នកនាង ចាន់ តារាទី និងអ្នកនាង ប៉ែន សុផានី បានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញនៅក្នុងសង្គមសិល្បៈខ្មែរ។

ហើយបន្តរហូតមកេដល់បច្ចុប្បន្ននេះ កំពូលតារាសម្តែងស្រីជើងចាស់ទាំង៣ដួង ក៏នៅតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ នៅក្នុងវិស័យសិល្បៈកម្សាន្តខ្មែរដដែល មិនដែលសាបសូន្យនោះឡើយ។

ជាក់ស្តែងអ្នកនាង អម្ពរ ទេវី អ្នកនាង ចាន់ តារាទី និងអ្នកនាង ប៉ែន សុផានី នៅតែត្រូវប៉ាន់នៅក្នុងការថតសម្តែង ខ្សែភាពយន្តខ្មែរទាំងរឿងភាគ និងរឿងដុំ ជាបន្តបន្ទាប់គ្នា ដោយទទួលបាន នូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅទាំងស្រីទាំងប្រុស ហើយមានតម្លៃខ្លួនមិនតិចនោះទេ។

ក្នុងនោះដែរ រឿងល្បីៗរបស់អ្នកនាងអម្ពរទេវីថ្មីៗនេះគឺរឿង «ទឹកចិត្តម្តាយសម័យថ្មី» រីឯអ្នកនាង ប៉ែន សុផានី វិញមានរឿង «សូផាត» ដែលទើបតែបញ្ចាំងចប់នៅលើទូរទស្សន៍ ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅ។ ចំណែកឯអ្នកនាង ចាន់ តារាទី វិញក៏តែងតែលេចមុខនៅក្នុងខ្សែភាពយន្តភាគខ្មែរ ជាច្រើនផងដែរ ដោយបានដើរតួធ្វើជាម្តាយតួឯកស្រី ឬតួឯកប្រុស។

ក្រៅពីមានទេពកោសល្យ ក្នុងការសម្តែងអស់រយៈពេលជាច្រើនឆ្នាំបែបនេះហើយ អ្នកទាំង ៣ ក៏នៅទទួលបានឈ្មោះថាជា «រាជនីសម្រស់» មិនប្រែប្រួលផងដែរ ព្រោះទោះបីជាម្នាក់ៗមានអាយុចូលខ្ទង់ ៥០ ឆ្នាំអស់ទៅហើយ ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត គួរជាទីគាប់ចិត្តរបស់មនុស្សជាច្រើននាក់៕  

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

អម្ពរ ទេវី កាលពីក្មេង
អម្ពរ ទេវី កាលពីក្មេង
អម្ពរ ទេវី បច្ចុប្បន្ន
អម្ពរ ទេវី បច្ចុប្បន្ន
ប៉ែន សុផានី
ប៉ែន សុផានី
ប៉ែន សុផានី
ប៉ែន សុផានី
ចាន់ តារាទី កាលពីមុន
ចាន់ តារាទី
តារាសម្តែង ចាន់ តារាទី
តារាសម្តែង ចាន់ តារាទី
ចាន់ តារាទី បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ តារា​ទី