ជប៉ុន៖ លោក នីកូ ជាតារាចម្រៀងមួយរូប ដែលមិនត្រឹមតែច្រៀងពិរោះប៉ុណ្ណោះទេ រូបរាងក៏សង្ហាថែមទៀតផង។

បច្ចុប្បន្ន លោកបានក្លាយជាតារាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ហើយ បទចម្រៀងរបស់លោកក្នុងផលិតកម្មថ្មីនេះ ក៏ធ្វើឲ្យ ទស្សនិកជន ចាប់អារម្មណ៍មិនស្ទើរនោះដែរ នាឱកាសបុណ្យចូលឆ្នាំខាងមុខ ។ ជាពិសេស គឺបទ «ចូកមួយ» របស់លោក ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រ ជាពិសេសយុវវ័យតែម្ដង។

ថ្មីៗនេះដែរ តារាប្រុសរូបនេះ ក៏បានទៅដើរលេង លំហែកាយ នៅប្រទេសជប៉ុន បែបលក្ខណៈឯកជន ជាមួយនឹងការតែងខ្លួន បែបស្រស់សង្ហា។ ជាពិសេស ទោះបីជាទៅដល់ក្រៅប្រទេសទៅហើយ លោកក៏នៅយកបទចម្រៀងរបស់លោក ទៅរាំ បញ្ចេញក្បាច់ ដល់ជប៉ុនផងដែរ៕

តោះទៅទស្សនារូបភាព និងវីដេអូទាំងអស់គ្នា! 

នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូរាំ នៅជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ