អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho មិនប្រាកដក្នុងចិត្ដទេថា ខែ្សបម្រើ Paul Pogba នឹងអាចលេងទល់នឹង Sevilla ក្នុងក្របខណ្ឌ Champions League បាន ឫយ៉ាងណានោះទេ។
ការនិយាយបែបនេះ ក្រោយកីឡាករជម្រើសជាតិបារាំង រូបនេះ បានរងរបួសអំឡុងពេលហ្វឹកហាត់ត្រៀមប៉ះ Liverpool កាលពីសប្ដាហ៍មុន ដែលធើ្វឲ្យគេអាក់ខានក្នុងការប្រកួតដែល Man Utd ស៊ីហង្សក្រហម ២-១ កាលពីថៃ្ងសៅរ៍ កន្លងទៅ។
Man Utd នឹងត្រូវតទល់ជាមួយក្រុមមកពីអេស្ប៉ាញ Sevilla ក្នុងការប្រកួតជើងទី២ ក្របខណ្ឌ Champions League នៅយប់ថៃ្ងអង្គារ ចូលថៃ្ងពុធ វេលាម៉ោង ២និង៤៥នាទី រំលងអធ្រាត្រ ខណៈកាលពីជើងទី១ ក្រុមទាំង២ បានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។
លោក Mourinho បាននិយាយថា៖
«ខ្ញុំមិនថាគេ (Pogba) អាចលេងបាន ឫអត់នោះទេ ទល់នឹង Sevilla ។ រូបគេកំពុងតែមានបញ្ហា ហើយខ្ញុំនឹងទៅជួបជាមួយគេ ដើម្បីចង់ដឹងអំពីស្ថានភាពរបស់គេ» ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]