ភ្នំពេញ៖ តារាចម្រៀង Original Song វ័យក្មេងរូបសង្ហា ថៃ អតិជាតិបុត្រ បើទោះជាប្អូនជាតារាចំណូលថ្មី និងមានវ័យក្មេងខ្ចីជាងគេក្តី ប៉ុន្តែតារារូបនេះ មានទេពកោសល្យខ្ពស់ ក្នុងការនិពន្ធបទចម្រៀង និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ទូទាំងប្រទេស។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែ ថៃ អតិជាតិបុត្រ បានទទួលពាក្យសរសើរយ៉ាងច្រើនពីសំណាក់មហាជន នៅពេលដែលឃើញប្អូន បានធ្វើរឿងដ៏គួរឲ្យសរសើរមួយ សម្រាប់ក្មេងៗកុមារកំព្រា។

ក្នុងនោះដែរ ប្អូនបុត្រ បានដឹកដៃកុមារដែលជាក្មេងកំព្រា ប្រមាណជា៥នាក់ដើម្បីឡើងសម្តែងបទថ្មីសម្រាប់ចូលឆ្នាំខ្មែរ ជាមួយប្អូន នៅលើឆាកតន្ត្រីកម្មវិធីមួយកន្លែង នៅប៉ុស្តិ៍ Mytv។

យ៉ាងណាមិញ ទង្វើរបស់ប្អូន បុត្រ ដែលធ្វើបែបនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរដល់ទឹកចិត្តដ៏ល្អរបស់ប្អូន ដែលចេះជួយដល់កុមារកំព្រាតូចៗ ទាំងដែលខ្លួនមានវ័យក្មេងនៅឡើយ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

ថៃ អតិជាតិបុត្រ
សកម្មភាព បុត្រ សម្តែងជាមួយកុមារកំព្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថៃ អតិជាតិបុត្រ