ភ្នំពេញ៖ តារាស្រីពហុជំនាញកញ្ញា សុភ័ក្រ កុសុម៉ា សព្វថ្ងៃនេះកំពុងតែក្តោបក្តាប់បាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រនៅក្នុងសង្គមសិល្បៈកម្សាន្ត។

បើនិយាយពីទីផ្សារការងារវិញ ក៏មានច្រើនជាបន្តបន្ទាប់មិនថាជាការថតផ្សព្វផ្សាយ តារាសម្តែង ការច្រៀង ឬការធ្វើជាពិធីការិនី នៅតាមបណ្តាកម្មវិធីធំៗនានានោះទេ។

ចំណែកឯស្ទីលនៃ ការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍មិនតិចនោះដែរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែង នៅក្នុងការតុបតែងខ្លួន ជាមួយនឹងសម្លៀកបំពាក់ទាន់សម័យមួយឈុតនេះ ធ្វើឱ្យនាងមានសម្រស់ប្លែកជាងធម្មតា ដែលធ្លាប់តែឃើញលេងខ្លួនស្លៀករ៉ូបភាគច្រើនពេលចេញតាមកម្មវិធីនានាម្តងៗ។

ហើយលើសពីនេះទៅទៀតនោះគឺ ស្ទីលនៃការថតរូបរបស់កញ្ញា សុភ័ក្រ កុសុម៉ា ក៏មិនធម្មតាដែរ ដោយនាងបានអង្គុយថតលើកជើងសាហាវ បញ្ចេញស្ទីលមិនចាញ់បរទេសប៉ុន្មាននោះឡើយ ខុសប្លែកពីស្ទីលថតកាលពីពេលមុនៗ៕

ទស្សនារូបភាពរបស់កញ្ញា កុសុម៉ា ដូចខាងក្រោមនេះទាំងអស់គ្នា៖  

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
ស្ទីលថតរូបលើកជើងរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា