ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មី ដែលទទួលបាន ប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន  កញ្ញា ស្រីនិច ហាក់មានហាងឆេងខ្ពស់ខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

មិនខុសពីតារាស្រីខាងលើ  នាយចឺម ដែលជាដៃគូចម្រៀង យ៉ាងសាកសម របស់ ស្រីនិច ក៏កំពុងឆក់យក ការគាំទ្រ ពីប្រិយមិត្ត មិនធម្មតា តាមរយៈបទថ្មីៗ ដែលមានអត្ថន័យចាក់ដោតបេះដូង យុវវ័យ នាពេលបច្ចុប្បន្ននេះដែរ។

ជាក់ស្ដែង ជារឿយៗ តារាចម្រៀងស្រីប្រុសមួយគូនេះ តែងតែបង្កភាពភ្ញាក់ផ្អើល ជូនប្រិយមិត្តជានិច្ច ដោយពួកគេ តែងតែចេញបទពិរោះៗ អមនឹងការសម្ដែង យ៉ាងផ្អែមល្ហែម ហាក់បីដូចជាគូស្នេហ៍ ពិតៗជូនទស្សនិកជន បានទស្សនា។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ថ្មីៗនេះ កម្លោះសង្ហា នាយចឺម ក៏បានបង្ហាញរូបភាព លើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឲ្យឃើញពី នាឡិកា គូស្នេហ៍ ដែលខ្លួន បានពាក់ជាមួយ ក្រមុំរូបស្រស់ ស្រីនិច ទៀតផង។

នេះជាលើកទីមួយហើយ ដែលម្ចាស់បទ«អារហាម» ហ៊ានផុសរូបបែបនេះ លើបណ្ដាញសង្គម ជាហេតុធ្វើឲ្យ អ្នកគាំទ្រ កាន់តែសង្ស័យ លើទំនាក់ទំនង តារាស្រីប្រុសទាំង២ ជាខ្លាំង ព្រោះគេកម្រឃើញ មានតារាណា ហ៊ានពាក់នាឡិកា គូស្នេហ៍ ម៉ាកប្រ៊េនដូច្នេះ ពីមុនមកណាស់ ៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម ទាំងអស់គ្នា៖ 

ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម
ស្រីនិច និង នាយ ចឺម លេងសុទ្ធតែជានាឡិកា គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង