ភ្នំពេញ៖ តារាកំប្លែងដ៏ល្បីឈ្មោះ ស្ថិតនៅក្រោមទ្រនំរបស់ នាយពាក់មី គឺអ្នកនាងអ៊ីត នៅសុខៗក៏បង្ហោះសារអង្គុយឆ្ងល់ខ្លួនឯង ជាមួយនឹងរឿងមួយចំនួន។

ជាការពិតណាស់ បច្ចុប្បន្នឃើញថាតារាកំប្លែងស្រីរូបនេះ មានភាពមមាញឹកនៅក្នុងវិស័យសិល្បៈ សឹងតែរកពេលសម្រាកមិនចង់បាន លើសពីនេះតារាស្រីរូបនេះ ក៏បានបើកដៃឲ្យកូនស្រីរបស់ខ្លួនចូលក្នុងវិថីជាមួយខ្លួនផងដែរ។

ប៉ុន្តែយ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ ក៏បានបង្ហោះសារមួយ ត្អូញពីរឿងខ្លួនឯងទៅវិញ ដោយក្នុងនោះ នាងបានសរសេរថា៖

«រាល់ថ្ងៃខ្ញុំអង្គុយឆ្ងល់នឹងខ្លួនឯង ម៉េចបានចេះតែមានអ្នកស្អប់ខ្ញុំ នឹងអ្នកមិនសូវចូលចិត្ដខ្ញុំចឹង?អ្នកមួយចំនួនតូចទេ តើខ្ញុំធ្វើអីដាក់អ្នក? ធ្វើចឹងដាក់ខ្ញុំធ្វើ ខ្ញុំដូចគេដូចឯងដែរ ម៉េចបានគេមិនយល់អារម្មណ៏ខ្ញុំ ដូចខ្ញុំយល់គេចឹង មនុស្សយើងម្នាក់ៗរៀនយកអារម្មណ៏គេដាក់ក្នុងខ្លួនឯងខ្លះផង ទើបដឹងថាម៉េច»៕

ក្រោយពីបានអានសារមួយនេះហើយ ប្រិយមិត្តយល់យ៉ាងណាដែរ?

តារាកំប្លែងអ្នកនាងអ៊ីត
តារាកំប្លែងអ្នកនាងអ៊ីត
តារាកំប្លែងអ្នកនាងអ៊ីត
តារាកំប្លែងអ្នកនាងអ៊ីត
សាររបស់នាងបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត