តាកែវ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងទាំង៣ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ និសា និងលោក ណុប បាយ៉ារិទ្ធ បានដឹកដៃគ្នាឡើងឆាកតន្រ្តី យ៉ាងកក្រើក ដែលធ្វើឲ្យទស្សនិកជននៅទីនោះ រំភើបសប្បាយជាមួយបទចម្រៀងរបស់ពួកគេ។

ជាក់ស្តែង សម្រាប់ការសម្តែងលើកនេះ តារាចម្រៀងទាំង៣រូបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ដោយអ្នកពួកគេ បានយកបទចម្រៀងរបស់ខ្លួន មកផ្លាស់ប្តូរគ្នាច្រៀង ដែលធ្វើឲ្យកម្មវិធីនេះកាន់តែប្លែកអារម្មណ៍មួយកម្រិតទៀត។

ក្នុងនោះដែរ លោក ឆន សុវណ្ណរាជ បានច្រៀងបទ «សង្សារលេងៗ» អ្នកនាង សុគន្ធ និសា ច្រៀងបទបទ «ទីក្រុងគ្មានមេឃ» និងលោក ណុប បាយ៉ារិទ្ធ ច្រៀងបទ «មិនខឹងមិនស្អប់អូន»។

ម្យ៉ាងវិញទៀត នេះគឺជាលើកទីមួយហើយ ដែលឃើញកំពូលតារាចម្រៀងទាំង៣ដួង ផ្លាស់ប្តូរបទគ្នាច្រៀងយ៉ាងដូច្នេះ ហើយទាំងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើបជាមួយការសម្តែងរបស់អ្នកទាំង៣៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ការសម្តែងរបស់អ្នកទាំង៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ