ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយអំពីករណីដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ម្សិលមិញ ដោយសារបុរសម្នាក់ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បានជិះបុករះជាបន្តបន្ទាប់តាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ រហូតឈានដល់មានការប្រើអំពើហិង្សាយ៉ាងឃោរឃៅពីសំណាក់ប្រជាពលរដ្ឋ ទៅលើអ្នកបើករថយន្តបង្កហេតុដែលមានឈ្មោះថា ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យកម្ពុជា។ 

អ្នកបើកបរ និងរថយន្តត្រូវប្រជាពលរដ្ឋវាយប៉ងសម្លាប់ និងកម្ទេចរថយន្ត ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មកទល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ថាមានមនុស្សរបួសប៉ុន្មាននាក់ ឬក៏ស្លាប់ក្នុងហេតុការណ៍នៅឡើយទេ ខណៈលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

ដោយឡែកបើយើងក្រឡេកទៅមើលនៅក្នុងគណនីហ្វេសប៊ុក របស់លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត វិញ មានការចាប់អារម្មណ៍ទៅលើការស៊ែរវីដេអូមួយ របស់លោកមុនថ្ងៃកើតហេតុមួយថ្ងៃ ដែលវីដេអូនោះស្តែងចេញនូវអារម្មណ៍ ឆេវឆាវរបស់បុរសអ្នកបើកបរម្នាក់។ មតិមួយចំនួននៅលើបណ្តាញសង្គម បានចាត់ទុកថា ភាពឆេវឆាវរបស់តួសម្តែងជាអ្នកបើកបរក្នុងវីដេអូ ប្រៀបបានទៅនឹងកំហឹងរបស់អ្នកដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េតដែរ។

សរុបសេចក្តីមកវីដេអូអប់រំនេះចង់ឆ្លុះបញ្ចាំងថា ការប្រើអំពើហិង្សាមិនបានផ្តល់ផលអ្វីត្រឡប់មកវិញឡើយ។ ហេតុដូច្នេះហើយ អ្នកដែលចូលចិត្តប្រើហិង្សា គួរតែពិចារណាឡើងវិញអំពីចំណុចនេះ៕

សូមចុចទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបខ្លឹមសារកាន់តែច្បាស់!

បណ្ឌិត ស៊ុយ សារ៉េត
បណ្ឌិត ស៊ុយ សារ៉េត
បណ្ឌិត ស៊ុយ សារ៉េត
បណ្ឌិត ស៊ុយ សារ៉េត
ដុំថ្ម ដែលគេវាយធ្វើបាបលោក
រថយន្តលោក
លោកទើបតែ ស៊ែរវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]