ភ្នំពេញ៖ បទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ នៅក្នុងផលិតកម្មថោន ដែលមានចំណងជើងថា «មាន់ស្រែ» របស់កញ្ញា រ៉ាប៊ី ហាក់កំពុងល្បីល្បាញខ្លាំង នៅក្នុងបណ្តាញសង្គម ជាមួយនឹងសាច់ភ្លេងយ៉ាងកន្រ្តាក់អារម្មណ៍ អមជាមួយក្បាច់រាំគួរឲ្យទាក់ទាញ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ផលិតកម្មថោនបានបញ្ចេញ MV បទចម្រៀងដែលកំពុងផ្ទុះមួយនេះ នៅក្នុងបណ្តាញសង្គម។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ សម្រាប់បទ «មាន់ស្រែ» នេះ បែរជាត្រូវបាត់ស្រមោលពីផេក ថោន ដោយមិនដឹងមូលហេតុ បន្ទាប់ពីបង្ហោះមិនដល់រយៈពេលមួយថ្ងៃនោះទេ។

ជាក់ស្តែង ខណៈនេះផងដែរ បទចម្រៀង «មាន់ស្រែ» របស់ រ៉ាប៊ី កំពុងតែល្បីល្បាញខ្លាំង រហូតសាយភាយដល់ប្រទេសជិតខាង នាំគ្នារាំCoverតាម ភ្លូកទឹកភ្លូកដី។ ទោះជាយ៉ាងណាក្តី កាលពីម្សិលមិញ MVបទ «មាន់ស្រែ» នេះក៏ត្រូវបានមហាជនរិះគន់ចំពោះMV ថាមិនសាកសមជាមួយបទចម្រៀងមិនតិចនោះដែរ ហើយអ្នកគាំទ្រ គិតថា នេះក៏ប្រហែលជាហេតុផលដែល បទដែលកំពុងល្បីល្បាញ បាត់ស្រមោលពីផេកថោន ក៏ថាបាន៕

ទស្សនាវីដេអូខាងក្រោម៖ 

រ៉ាប៊ី
សកម្មភាព MV បទ«មាន់ស្រែ»
«មាន់ស្រែ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី