ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ នាយសង់ ស៊ីស បានធូរស្បើយបន្តិចម្តងៗហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តយ៉ាងខ្លាំង។

ដោយឡែក កាលពីថ្មីៗនេះដែរ កូនប្រុសរបស់តារាកំប្លែងរូបនេះ បានប្រកាសលក់ផ្ទះ នៅក្នុងបណ្តាញសង្គម ដោយលោកត្រូវការប្រាក់ ដើម្បីព្យាបាលឪពុកបន្តទៀត។ យ៉ាងណាមិញ មិនត្រឹមតែ យកប្រាក់ដើម្បីព្យាបាលឪពុកនោះទេ គឺដើម្បីយកប្រាក់ទៅព្យាបាល ប្អូនប្រុសដែលកំពុងត្រៀមវះកាត់បញ្ចូលខួរឆ្អឹងទៀត។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់ នាយសង់ សេត ដែលជាកូនប្រុសរបស់លោកបានបង្ហោះវីដេអូនាយសង់ស៊ីស បានប្រឹងប្រែងស្រែកច្រៀងផង បញ្ចេញកាយវិការរាំផង ជាមួយនឹងទឹកមុខស្រស់ស្រាយ ស្របពេលដែលមួយរយៈពេលនេះ លោកនិយាយមិនសូវបានដូចកាលពីមុន។ ជាមួយគ្នានេះដែរ លោកក៏បានភ្ជាប់ជាមួយសារដ៏ខ្លីមួយថា៖«ឪពុកខ្ញុំហេតុតែចង់និយាយបានប្រឹងច្រៀង ខ្ញុំទប់ទឹកភ្នែកមិនបានទេ សម្លេងនេះហើយធ្លាប់ច្រៀងចិញ្ចឹមកូនឲ្យរស់ទាំងសម្បុក»

តាមរយៈវីដេអូ និងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនក្តុកក្តួលមែនទែន ដែលឃើញ តារាកំប្លែងជើងចាស់ ដែលធ្លាប់តែនិយាយច្រើននៅក្នុងសាច់រឿងកំប្លែង តែពេលនេះ បែរជាប្រឹងនិយាយឲ្យបានទៅវិញ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នាយសង់ ស៊ីស និងកូនស្រី សុន ស្រីពេជ្រ
នាយសង់ សេត និងឪពុកនាយសង់ ស៊ីស
នាយសង់ សេត និងឪពុកនាយសង់ ស៊ីស
នាយសង់ ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស