ភ្នំពេញ៖ ជារឿយៗគេតែង សង្កេតឃើញថា រាល់ពេលម្ចាស់បទ«ម្នាក់ឯងមិនស្លាប់ទេ» កញ្ញា មាស សុខសោភា ចេញច្រៀងលើឆាកតន្ត្រី ជាមួយបទញាក់កន្ត្រាក់អារម្មណ៍ម្ដងៗ តារាស្រីប្រចាំផលិតកម្ម ថោន រូបនេះមិនភ្លេចឆ្លៀត បញ្ចេញក្បាច់រាំ អមជាមួយការសម្ដែងរបស់ខ្លួន ឡើយ។

ជាក់ស្ដែង មុននេះបន្តិច កញ្ញាសម្ដីផ្អែម មាស សុខសោភា ក៏បានបង្ហោះបទថ្មី ដែលខ្លួនបានច្រៀងរួមគ្នា ជាមួយលោក Tempo និង T.O លើបណ្ដាញសង្គម ហ្វេសប៊ុក និងយូធូប ឲ្យប្រិយមិត្តបានទស្សនា ពីក្បាច់រាំយ៉ាងពិសេស ជាមួយនឹងស្ទីលគ្រលែងចង្កះ មួយចាស់ដៃ តែម្ដង។

អ្វីដែលពិសេសធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំមិនសរសើរនាង មិនបាននោះ ក្រៅពីមានទេព កោសល្យច្រៀង បត់បែន គ្រប់ចង្វាក់ ប្អូនស្រីលោក មាស សុខរតនៈ រូបនេះ ក៏មានសមត្ថភាព រាំបានយ៉ាងស្ទាត់់ជំនាញ មិនចាញ់ អ្នករាំអាជីពឡើយ៕

ចង់ជ្រាប កាន់តែច្បាស់ទស្សនាថា មាស សុខសោភា រាំបទថ្មីកាច់រាងខ្លាំង ស្រស់ស្អាត យ៉ាងណា?  វីដេអូទាំងអស់គ្នា ៖

មាស សុខសោភា
មាស សុខសោភា រាំ
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា