ភ្នំពេញ៖ កន្លងមក យើងតែងសង្កេតឃើញ មានតារាសិល្បៈមួយចំនួនតូច ពួកគេបានជួបនឹងរឿងដ៏សែនហួសចិត្ត នឹកស្មានមិនដល់ និងធ្វើឲ្យពួកគេបាក់ទឹកចិត្តជាខ្លាំង ដោយសារតែភាពមិនទទួលខុសត្រូវ របស់ម្ចាស់ផលិតកម្មថតកុនមួយចំនួនតូច បានល្មើសកិច្ចសន្យាព្រមព្រៀងជាមួយនឹងតួសម្តែង ដោយមានខ្លះទាំងថតហើយមិនឲ្យលុយ រីឯអ្នកខ្លះទៀតក៏រត់ចោលពាក់កណ្តាលទី ទាំងដែលថតសាច់រឿងមិនទាន់ចប់ក៏មានដែរ។

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីនេះ តារាស្រីកញ្ញា សូដា នីតា ទើបតែដាច់ចិត្តទម្លាយអារម្មណ៍ពិត ដែលស្អិតជាប់ទ្រូងអស់រយៈពេលជាយូរ ទាក់ទងទៅនឹង ម្ចាស់ផលិតកម្មមួយរូប តែងតែពន្យាពេលថតអស់រយៈពេលជិតមួយឆ្នាំទៅហើយ នៅតែថតមិនទាន់ចប់ទៀត ហើយថែមទាំងមិនទាន់បើកលុយថ្លៃថតឲ្យនាងថែមទៀតផង។ 

អ្វីដែលពិសេសជាងទៅទៀតនោះ ម្ចាស់ផលិតកម្មរូបនេះថែមទាំងមិនលើកទូរស័ព្ទ ដើម្បីដោះស្រាយជាមួយនាង និងបាន Block (ប្លុក) ហ្វេសប៊ុកនាងចោលថែមទៀតផង។ ក្នុងនោះ នាងក៏បានបញ្ជាក់ផងដែរថា បើម្ចាស់ផលិតកម្មនោះ នៅតែធ្វើបែបនេះ​នាងនឹងបង្ហាញពីមុខមាត់ពិតហើយ៕

តារាស្រី សូដា នីតា
តារាស្រី សូដា នីតា
តារាស្រី សូដា នីតា
តារាស្រី សូដា នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា