អង់គ្លេស៖ ក្រុម Manchester United បានកំពុងភ័យព្រួយ ក្រោយពីកីឡាករវ័យក្មេងសញ្ជាតិបារាំង Anthony Martial ពន្យាពេល មិនព្រមចុះហត្ថលេខាលើកុងត្រាថ្មី ខណៈពេលដែលក្រុម Real Madrid បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះ។

កីឡាករ Anthony Martial បានផ្លាស់ប្តូរក្លិបមកកាន់ Man Utd នៅឆ្នាំ២០១៥ ក្នុងតម្លៃ៥៤លានអ៊ឺរ៉ូ (ស្មើនឹង៦៨លានដុល្លារអាមេរិក) ដែលនៅពេលនោះជាតម្លៃដែលថ្លៃជាងគេសម្រាប់កីឡាករវ័យក្រោម២០ឆ្នាំ។ ពេលមកដល់ទឹកដី Old Trafford ភ្លាម កីឡាករសញ្ជាតិបារាំងរូបនេះបានក្លាយទៅជាតួអង្គដ៏សំខាន់មួយនៅក្រោមការដឹកនាំរបស់លោក Louis Van Gaal (អតីតគ្រូបង្វឹករបស់ Man Utd) ក្នុងរដូវកាល២០១៥~២០១៦។ 

លោក Van Gaal និងកីឡាករ Anthony Martial

តែក្រោយពីលោក Jose Mourinho បានចូលមកធ្វើគ្រូបង្វឹក Man Utd នៅឆ្នាំ២០១៦ កីឡាករ Martial មិនសូវមានឱកាសបង្ហាញខ្លួនឲ្យក្លិបទេ។ បើទោះបីជាកីឡាកររូបនេះមិនបានជាប់ជម្រើសដំបូងជាញឹកញាប់ក៏ដោយក្តី ក៏រូបគេនៅតែជាកីឡាករសំខាន់ម្នាក់សម្រាប់ Man Utd ផងដែរ។

លោក​ Jose Mourinho និង កីឡាករ Anthony Martial

ព័ត៌មានដែលក្រុម Real Madrid ចង់ទិញ Martial យកទៅលេងនៅ Santiago Bernabeu បានធ្វើឲ្យអ្នកគាំទ្រក្រុម Man Utd ជាច្រើនមានការភ័យព្រួយ និងទទូចឲ្យអ្នកចាត់ការទូទៅរបស់ក្លិប ឆាប់ផ្តល់កុងត្រាថ្មីឲ្យទៅ Martial ចៀសវាងការបាត់បង់កីឡាករដ៏ល្អម្នាក់ទៅកាន់ក្លិបផ្សេង។

គួរបញ្ជាក់ថា កីឡាករ Anthony Martial បានជួយឲ្យក្រុម Manchester United ឈ្នះពាន FA Cup ឆ្នាំ២០១៦ និង ពាន UEFA Europa League ឆ្នាំ២០១៧ ផងដែរ

កីឡាករ Anthony Martial
កីឡាករ Anthony Martial កាន់ពាន Europa League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]