ស្វីស៖ គំនិតឆ្នៃប្រឌិតសម្រាប់កង់ឡានថ្មីរបស់ Goodyear នេះមានឈ្មោះថា កង់ឡានអុកស៊ីសែន ដែលត្រូវបានគេដាក់បង្ហាញនៅឯពិព័រណ៍រថយន្តទីក្រុងហ្សែណេវ កាលពីពេលថ្មីៗនេះ។

កង់ឡានអុកស៊ីសែន

ក្រុមហ៊ុននេះមានគោលដៅចង់ធ្វើបច្ចេកវិទ្យាលាយជាមួយនឹងធម្មជាតិ ដោយគេប្រើស្លែនៅចំកណ្ដាលស្នូលនៃកង់ឡាន។ ធ្វើដូចនេះអនុញ្ញាតឲ្យកង់ឡាន ទាញយកទឹកសន្សើមពីដងផ្លូវ ស៊ីកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីសែន បើនិយាយឲ្យចំទៅគឺធ្វើរឿងដែលដើមឈើធម្មតាធ្វើបាន។ Goodyear បានប៉ាន់ស្មានថាបើសិនជាឡានទាំងអស់នៅទីក្រុងប៉ារីសប្រើកង់ឡាននេះ គេនឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបាន ៤ពាន់តោនក្នុងមូយឆ្នាំ។

ហើយគេក៏អាចទាញយកអគ្គិសនីបន្តិចបន្តួចពីស្លែនេះផងដែរ ដោយប្រើបច្ចេកវិទ្យាថ្មីមួយទៀតដែលសំយោគយកអគ្គិសនីពីរុក្ខជាតិ ដើម្បីផ្ដល់ថាមពលឲ្យ sensor និងអំពូលដែលមានលើកង់ឡាននោះទៀតផង៕

កង់ឡានអុកស៊ីសែន
កង់ឡានអុកស៊ីសែន
កង់ឡានអុកស៊ីសែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]