(ភ្នំពេញ)៖ ពិតជាគួរឲ្យសោកស្ដាយ ខណៈដែលបេក្ខនារីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី៣ កញ្ញា ញឹម សោភា ទេពី មិនមានឱកាស អាចឆ្លងផុតទៅវគ្គបន្តបាន ដោយសារតែបេក្ខនារីរូបនេះ ទទួលបានសំឡេងឆ្នោតគាំទ្រតិចជាងគេ ដែលធ្វើឲ្យរូបនាងគ្មានឱកាសបានបង្ហាញសមត្ថភាព ឆ្លងទៅវគ្គបន្ត នៃសប្ដាហ៍ទី៥បាន។

ទន្ទឹមនឹងការខកខាន មិនអាចឆ្លងទៅវគ្គបន្តបាននោះ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ ស្រីស្រស់ញញឹមមានមន្តស្នេហ៍ ញឹម សោភា ទេពី មានអារម្មណ៍ខកចិត្ត និង សោកស្ដាយ ឥតឧបមា ដោយសារតែបេក្ខនារីដែលមានសមត្ថភាពខាងវិស័យសិល្បៈរូបនេះ មិនត្រឹមតែមានសមត្ថភាពអាចច្រៀង ចម្រៀងបានគ្រប់ទម្រង់ តែប៉ុណ្ណោះទេ នាងថែមទាំងអាចសម្ដែង និង រាំរបាំប្រពៃណី បានយ៉ាងល្អទៀតផង។

ទោះបីជាមិនអាចឆ្លងផុតទៅវគ្គបន្តក៏ពិតមែន ប៉ុន្តែបេក្ខនារីដែលមានភាពក្លាហានរូបនេះ បានឈានមកដល់វគ្គនេះ គឺមិនមែនមានសមត្ថភាពធម្មតានោះទេ ទម្រាំតែនាងអាចឆ្លងមកដល់សប្ដាហ៍ទី៦ នេះ គឺត្រូវឆ្លងកាត់ភាពលំបាក ពុះពារគ្រប់វិញ្ញាសារ មិនថាចង្វាក់បែបប្រពៃណី មនោសញ្ចេតនា រ៉ក់ ញាក់កន្រ្តាក់អារម្មណ៍ ពោលគឺទោះបីជាមិនអាចឈានជើងទៅសប្ដាហ៍ក្រោយៗមែន ប៉ុន្តែឆ្លងកាត់ការប្រឡងចម្រៀងនៅក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ កន្លងមកអស់រយៈពេលជាច្រើនខែ បានធ្វើឲ្យរូបនាងផ្ទាល់ អាចទទួលបានបទពិសោធន៍ជាច្រើន បូករួមជាមួយនឹងការហ្វឹកហាត់បន្ថែម កាន់តែធ្វើឲ្យបេក្ខនារីមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះ អាចដុសខាត់សមត្ថភាព លត់ដុំសំឡេង ឲ្យរឹតតែល្អជាងនេះ ទ្វេដង៕

សោភា ទេពី
សោភា ទេពី
សោភា ទេពី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]