(ភ្នំពេញ)៖ លោក ម៉ៃ សុគន្ធ ជាថ្មីម្តងទៀត បានចេញមុខរិះគន់លើបណ្តាស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយចំនួន ដែលកំពុងតែមើលរំលង លើវិស័យសិល្បៈបុរាណខ្មែរ ហើយបែរជាផ្តោតសំខាន់ តែកម្មវិធីលក្ខណៈយុវវ័យ ដែលលោកហៅថា «កម្មវិធីស្ទាវយុវវ័យស្លុយ»។

តារាចម្រៀងលោក ម៉ៃ សុគន្ធ សរសេរបង្ហោះភ្ជាប់ ជាមួយបទចម្រៀង «រងា» របស់តារាស្រីអ្នកនាង ខាត់ សុឃីម ដែលបានច្រៀងរៀបរាប់ ពីវិស័យសិល្បៈបុរាណខ្មែរ នាពេលបច្ចុប្បន្នថា «ពិតជា រងា មែន មួយបទនេះសិល្បៈបុរាណខ្មែរ កំពុងរងាកណ្តោចកណ្តែង គ្រប់ស្ថានីយទូរទស្សន៍ សឹងមានតែបទស្ទាវ កម្មវិធីស្ទាវ យុវវ័យស្លុយ បាត់អស់ហើយ កម្មវិធីសម្រាប់មនុស្សវ័យកណ្តាល ចុះឯណាទៅពាក្យស្រឡាញ់វប្បធម៌បុរាណខ្មែរ»។

តារាកំពូលទើសជាងគេ លោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា «បើសិល្បៈបុរាណយើង យើងមិនព្រមថែរក្សា និងផ្សព្វផ្សាយផង អ៊ីចឹងទុកឲ្យគេយកទៅផ្សព្វផ្សាយ ជំនួសទៅ សួរថា បើ TV(ទូរទស្សន៍) មួយៗ សម្រុកតែអារម្មណ៍ ស្ទាវ អ៊ីចឹង មនុស្សវ័យកណ្តាលតើគាត់ ត្រូវតែញាក់ញ័ររត់តាមស្ទាវស្លុយមែន? ប្រើបានតែពេលរបស់នៅល្អ ដល់ចាស់ទៅ ទុកដូចឆ្កែកំបែកក្បាល» ។

លោក ម៉ៃ សុគន្ធ បានបន្តទៀតថា «សូមសរសើរអ្នកនាង ខាត់ សុឃីម ដោយស្មោះ រងា ពិតជារងាខ្លាំងណាស់ សួរថាសិល្បៈចាស់តើគាត់ត្រូវធ្វើអ្វី បើគ្មានកម្មវិធីសម្រាប់គាត់ផង!»។

សូមបញ្ជាក់ថា វិស័យសិល្បៈបុរាណខ្មែរ បើសង្កេតឃើញនាពេលបច្ចុប្បន្ន គឺហាក់ដូចជាកំពុងតែប្រឈមនឹងបញ្ហាជាច្រើន ពោលគឺមិនខុសអ្វី ដែលត្រូវបានតារាស្រីអ្នកនាង ខាត់ សុឃីម ច្រៀងរៀបរាប់នៅក្នុងបទចម្រៀង «រងា» ដែលទើបចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គមកាលពីថ្មីៗ នោះឡើយ៕

ខាត់ សុឃីម
ខាត់ សុឃីម
ម៉ៃ សុគន្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ