ខេត្តកំពត ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ បង្ក​ឡើង​ដោយ​គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​ខណៈ​គោ​យន្ត​ឆ្លងកាត់​ផ្លូវបំបែក​មួយ​កន្លែង ត្រង់​ចំណុច​ផ្លូវ​ខ្មោច​ចោរ ស្ថិត​ក្នុងភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​កន្ត្រៃ​ដឹក​គ្រែ​លក់​មួយ​គ្រឿង ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​បើកបរ​តាម​ផ្លូវ​ក្រួស​ក្រហម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ (​ផ្លូវបំបែក​ឆ្លងផ្លូវ​រថភ្លើង​) ក៏​ស្រាប់​រថភ្លើង​ខ្សែ​ដឹក​ភ្ញៀវ​ទេសចរ​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​) លុះ​មក​ដល់​ក៏​វាក់​នឹង​គោ​យន្ត បណ្ដាល​ឲ្យ​រថភ្លើង​បុក​គោ​យន្ត​មួយ​កំណាត់​ក្បាលម៉ាស៊ីន បណ្ដាល​ឲ្យ​ដាច់​ម៉ា​ស៊ី​គោ​យន្ត រួច​ខ្ទាត​ទៅ​លើ​ស្នាមភ្លោះ​ចម្ងាយ​ជាង​១០​ម៉ែត្រ​ពី​គោ​យន្ត ។

ជនរងគ្រោះដោយសារតែរថភ្លើងបុក

ចំណែក​បុរស​អ្នក​បើក​គោ​យន្ត និង​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​បាន​ខ្ទាត​ចេញពី​គោ​យន្ត បោក​នឹង​ចង្កូត​គោ​យន្ត​រង​របួស​ត្រង់​ចង្កា​ទាំង​ពីរ​នាក់ ត្រូវ​បាន​អ្នកស្រុក​ជួយ​ហៅ​ពេទ្យ​ឯកជន​នៅ​ក្នុងភូមិ​កន្លែង​កើតហេតុ មក​ជួយ​ចាក់​ថ្នាំ និង​ដេរ​របួស​ឲ្យ ។

ប្រ​ភ​ពពី​សាក្សី​ដដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុ​ការ​នេះ​កើតឡើង ខាង​រថភ្លើង​បាន​ឈប់​មើល​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មួយ​ភ្លែត ព្រមទាំង​បាន​ថតរូប​ជន​រង​គ្រោះ និង​គោ​យន្ត​ដែល​ក្រឡាប់​នោះ​ផង​ដែរ រួច​ហើយ​ក៏​ចេញដំណើរ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ​បាត់​ទៅ ។

គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ ក្រឹម ច្រឹ​ក អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជា សា​វន អាយុ​៣៨​ឆ្នាំ ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បា​រ៉ា​យ ខេត្តកំពង់ធំ ។ ទាំង​ពីរ​នាក់​ពិបាក​សន្និដ្ឋាន​របួសធ្ងន់ ឬ​ស្រាល​ណាស់ ដោយសារ​ឃើញ​ស្លាកស្នាម​ខាងក្រៅ​រលាត់​ត្រង់​ចង្កា​ដេរ​ប្រហែលជា​៥​ទៅ​៦​ថ្នេរ​តែ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្អូ​ច​ថា​ចុកចាប់​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង ដោយ​ងើប​អង្គុយ​មិន​បាន​ផង ។ គ្រូពេទ្យ​ដែល​មក​ជួយ​សង្គ្រោះ​បឋម​បាន​ប្រាប់​ជន​រង​គ្រោះ​ថា ត្រូវ​ចូល​ទៅ​មន្ទីរពេទ្យ​បង្អែក​ដើម្បី​ឲ្យ​ពេទ្យ​ថត​មើលទៅ​ពីព្រោះ​របួស​ជន​រង​គ្រោះ​អាច​មាន​ខ្ទាំ​ក្នុង​ខ្លួន​ដោយសារ​បោក​នឹង​ចង្កូត​គោ​យន្ត​រហូត​ដល់​បាក់​ចង្កូត​ទាំង​ពីរ​ផង​ដែរ ៕

ជនរងគ្រោះដោយសារតែរថភ្លើងបុក
គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​
គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​
គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​
គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​
គោ​យន្ត​ដឹក​គ្រែ​លក់ ត្រូវ​រថភ្លើង​បុក​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]