ភ្នំពេញ៖ កញ្ញា មាន សូនីតា ជាប់ឈ្មោះជាតារាសម្តែងស្រីមួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសព្វថ្ងៃនេះ តាមរយៈរូបភាពស្អាតៗ អមជាមួយនឹងទេសភាព ដ៏ស្រស់បំព្រងពីធម្មជាតិផងដែរ ដែលកញ្ញាតែងតែបង្ហោះជានិច្ច មិនដែលរំលងមួយថ្ងៃណាឡើយ។

ចំណែកឯ ការងារក្នុងវិស័យសិល្បៈវិញ ក៏មានច្រើនណាស់ដែរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ ជាពិសេស មួយរយៈពេលខ្លីចុងក្រោយនេះ គេឃើញកញ្ញា មាន សូនីតា ឧស្សាហ៍ថតសម្អាង ឱ្យខាងសម្អាងការល្បីៗនានា នៅក្នុងស្រុកជាបន្តបន្ទាប់ដែរ។

បើងាកទៅមើលពីតារាចម្រៀងល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសវិញគឺអ្នកនាង សុគន្ធ និសា បច្ចុប្បន្ននេះក៏មានភាពមមាញឹក នៅក្នុងការងារជាអ្នកសិល្បៈខ្លាំងណាស់ដែរ ក្រោយពេលរៀបការរួច។

ដោយជាញឹកញាប់ អ្នកនាងតែងឡើងច្រៀង តាមឆាកប្រគំតន្រ្តីនានា មិនដែលដាច់ឡើយ ហើយស្ទើរតែរកពេលវេលាសម្រាក លំហែកាយមិនបានថែមទៀតផង។ 

ប៉ុន្តែទោះបីជាមានការងារ រវល់ជាប់ជានិច្ចយ៉ាងណាក្តី បើក្រឡេកទៅមើលសម្រស់របស់តារាស្រីទាំងពីរនាក់នេះវិញ ក៏នៅតែមានភាពស្រស់ស្អាតដដែល មិនធ្លាក់ចុះសោះ។

ជាក់ស្តែង ពេលពាក់អាវប្រពៃណីពណ៌ស ដែលមានម៉ូតដូចគ្នាបែបនេះ សម្រស់របស់អ្នកទាំងពីរ ពិតជាស្រស់ស្អាតមិនចាញ់គ្នា ដោយម៉ូតសម្លៀកបំពាក់អាវពណ៌សមួយនេះអ្នកនាង សុគន្ធ និសា បានពាក់នៅពេលសូត្រមន្ត ថ្ងៃចូលរោងការរបស់ខ្លួនផងដែរ ៕

ចុះប្រិយមិត្តវិញ គិតថាតារាមួយដួងណាដែលស្រស់ស្អាតខ្លាំងជាង?

ទស្សនារូបភាពខាងក្រោម៖  

ម៉ូតអាវតារាសម្តែងស្រី មាន សូនីតា
ម៉ូតអាវតារាសម្តែងស្រី មាន សូនីតា
ម៉ូតអាវតារាសម្តែងស្រី មាន សូនីតា
ម៉ូតអាវ សុគន្ធ និសា ពាក់ក្នុងថ្ងៃសូត្រមន្តចូលរោងការ
ម៉ូតអាវ សុគន្ធ និសា ពាក់ក្នុងថ្ងៃសូត្រមន្តចូលរោងការ
ម៉ូតអាវ សុគន្ធ និសា ពាក់ក្នុងថ្ងៃសូត្រមន្តចូលរោងការ
សុគន្ធ និសា និងស្វាមី ក្នុងថ្ងៃសូត្រមន្តចូលរោងការ
សុគន្ធ និសា និងស្វាមី ក្នុងថ្ងៃសូត្រមន្តចូលរោងការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា