ថៃ៖ កាលពីពេលថ្មីៗ កន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមមួយ បានបែកធ្លាយថា ទំនាក់ទំនងស្នេហារវាងលោក Weir Sukollawat និងនាង Bella Ranee ហាក់មិនដូចពីមុននោះទេ ហើយអ្នកទាំង២ ក៏គ្មានភាពផ្អែមល្ហែមជាមួយគ្នាទៀតដែរ។

ចំពោះរឿងរ៉ាវទាំងនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំង២ ពិតជាពិបាកចិត្តមិនតិចនោះទេ ហើយពួកគេក៏ព្រួយបារម្ភខ្លាចអ្នកទាំង២ អាចនឹងឈានដល់ផ្លូវបែកបាក់ពីគ្នាផងដែរ។

ក្នុងនោះដែរ បន្ទាប់ពីព័ត៌មានដែលមិនច្បាស់ការនេះ កំពុងតែល្បីសុះសាយពេញបណ្តាញសង្គម តារាសម្តែងរូបសង្ហាលោក Weir ក៏បានចេញមុខបកស្រាយភ្លាមៗ អំពីបញ្ហាមួយនេះ ដើម្បីឲ្យអ្នកគាំទ្រអស់ចម្ងល់ថា លោកមិនទាន់បាន ពិភាក្សារឿងនេះជាមួយ Bella នៅឡើយនោះទេ។ ចំពោះព័ត៌មានដែលចេញផ្សាយថា លោកនិង Bella មានបញ្ហាបែបនេះ គឺមិនពិតទាំងអស់ ហើយលោកក៏មិនមានការខឹងសម្បារអ្វីដែរ ព្រោះថាព័ត៌មានអស់ទាំងនេះ គឺលោកធ្លាប់ជួបច្រើន រាប់មិនអស់មកហើយ។

លោក Weir បានបន្ថែមទៀតថា ខណៈនេះលោក កំពុងតែបារម្ភពីសុខភាពរបស់ Bella ព្រោះថាពេលនេះ នាងកំពុងតែប្រឹងប្រែធ្វើការងារខ្លាំងមែនទែន។ យ៉ាងណាមិញ បើទោះជា លោកមិនសូវបានជួប Bella ក៏ប៉ុន្តែលោកតែងតែផ្ញើសារទៅនាងជានិច្ច។

ក្រោយពីមានការបកស្រាយពីលោក Weir យ៉ាងច្បាស់បែបនេះហើយ អ្នកគាំទ្រពិតជាសប្បាយចិត្តមែនទែន ពេលដែលដឹងថា គូស្នេហ៍មួយគូនេះ នៅតែមានភាពផ្អែមល្ហែម និងស្រលាញ់គ្នាដូចដើម ៕

Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]