(ពោធិ៍សាត់)៖ រថយន្ត HYUNDIA បើកលឿនក៏ជ្រុលទៅបុកគូថរថយន្តកូរ៉េ ដឹកឈើសសរ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យធ្លាក់ជ្រោះ ស្លាប់៣នាក់ ក្នុងនោះក្មេងម្នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចំណោទចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បុរសជាប្តីដែលស្លាប់

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDIA ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-3639 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (ស្លាប់) និងព្រូឡានរត់គេចខ្លួនបាត់។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្តកូរ៉េ ដឹកឈើសសរ ២,៥តោន ពណ៌ស ស្លាកលេខភ្នំពេញ 3A-4112 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ បេ សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅពេទ្យពោធិ៍សាត់ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន (ប្តី), រួមដំណើរជាមួយប្រពន្ធឈ្មោះ ផេន សាម៉ុន អាយុ៣៩ឆ្នាំ (ស្លាប់) និងកូនឈ្មោះ បេ ភិន អាយុ២ឆ្នាំ (ស្លាប់)។

ជនរងគ្រោះដែលស្លាប់

លោកអធិការបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរថយន្តកូរ៉េ ធ្លាក់ខាងត្បូងផ្លូវ រីឯរថយន្ត HYUNDIA ធ្លាក់ខាងជើងផ្លូវ ខ្ចេចគ្មានសល់។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្ត កម្លាំងសមត្ថកិច្ចកំពុងតែគ្រប់គ្រងរិះ រកមធ្យោបាយ ស្ទូចចេញពីកន្លែងកើតហេតុ រងចាំដោះស្រាយនៅពេលក្រោយ៕

ស្ត្រី និងកូនតូចដែលស្លាប់
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]