ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចី កញ្ញា ហង្ស ម៉ារីនី មួយរយៈពេលចុងក្រោយនេះ នាងហាក់មានភាពស្ងប់ស្ងាត់ នៅក្នុងការងារសិល្បៈ។ ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ ផ្អែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់កញ្ញា ហង្ស ម៉ារីនី បានបង្ហោះសារពិបាកចិត្តយ៉ាងច្រើន ដែលធ្វើឲ្យអ្នកគាំទ្រនាង ព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះដែរ នាងបានបង្ហោះសារបែបនេះថា៖ «ហេតុអីបានធ្វើបាបតែគ្នាអ្នកក្រចឹង ហត់ណាស់ ពិបាកណាស់ ទម្រាំបានលុយគេ១កាក់ ១សេនមក ញើសឈាមពួកខ្ញុំខំទាំងឈឺ ទាំងជា មិនហ៊ានសម្រាកផង សូមមេត្តាអាណិតពួកខ្ញុំផង សូមមេត្តាសងលុយពួកខ្ញុំវិញផង ដល់ថ្នាក់ពួកខ្ញុំដាក់លក់ផ្ទះហើយ គួរអាណិតគួរយោគយល់គ្នាផង លោកអើយលោក» ។

នេះសបញ្ជាក់ឲ្យឃើញថា នៅពេលនេះ កញ្ញា ហង្ស ម៉ារីនី កំពុងជួបទុក្ខធំយ៉ាងខ្លាំង ព្រោះថាអ្នកដែលជំពាក់លុយនាង មិនព្រមសងនាងទាល់តែសោះ ទើបធ្វើឲ្យតារាស្រីរូបនេះដាច់ចិត្ត ដាក់ផ្ទះរបស់ខ្លួនលក់ទៅហើយ។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញតារាស្រីស្រស់សោភារូបនេះ បង្ហោះសារពិបាកចិត្តនៅក្នុងបណ្តាញសង្គម ព្រោះពីមុនមកអ្នកគាំទ្រធ្លាប់តែឃើញ នាងបង្ហោះរូបភាពស្អាតៗ និងរឿងសប្បាយៗ តែប៉ុណ្ណោះ ៕

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
សារដ៏ពិបាកចិត្តដែល ហង្ស ម៉ារីនី បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី