ចិន៖ អតីតតារាសម្តែងស្រី ល្បីខ្លាំងខាងសុិចសុី កញ្ញា ដេននី ក្វាន់ ប្រិយមិត្តប្រាកដជាបានស្គាល់នាងច្បាស់ហើយ ព្រោះថានាងតែងតែជួយដល់សង្គម និងជនក្រីក្រ ជាញឹកញាប់ ទោះបីជាការងារក្នុងវិស័យសិល្បៈ នាងហាក់ស្ងាត់បាត់សូន្យឈឹង មិនដូចតារាដទៃ។

ប៉ុន្តែបើក្រឡេកមកមើល ពីជីវិតរស់នៅឯកជនរបស់នាង នាពេលបច្ចុប្បន្ននេះវិញ គឺនៅតែឡួយឆាយ ព្រោះជាក់ស្តែង ក្រៅពីការងារសិល្បៈ នាងក៏មានជំនួញរកស៊ីផ្ទាល់ខ្លួនផងដែរ។

បើទោះបីជាមមាញឹក នឹងការងារជំនួញក្តី ប៉ុន្តែតារាស្រីរូបនេះ នៅតែមានពេលដើរលេងកម្សាន្តឥតល្ហែ មិនថាទៅទីជិតទីឆ្ងាយ ក្នុងស្រុក ឬក្រៅស្រុកនោះទេ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ដេននី ក្វាន់ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើទឹកដីនៃទីក្រុងហុងកុង ប្រទេសចិន ដែលនាងបានធ្វើដំណើរទៅលេង ជាមួយនឹងស្ទាយតុបតែងខ្លួន យ៉ាងស្រស់ប្លែក ខណៈពាក់វ៉ែនតាធំ មើលសឹងតែមិនស្គាល់។

ក្នុងនោះ ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើន សរសើរថា ដេននី ក្វាន់ ទៅដល់ទីណា ក៏នៅតែស្អាតជានិច្ច ថែមទាំងគួរឲ្យស្រលាញ់ទៀតផង ៕

ទស្សនារូបភាពខាងក្រោម៖ 

ដេនី ក្វាន់ បង្អូួតសម្រស់លើទឹកដី ហុងកុង
ដេនី ក្វាន់ បង្អូួតសម្រស់លើទឹកដី ហុងកុង
ដេនី ក្វាន់ បង្អូួតសម្រស់លើទឹកដី ហុងកុង
ដេនី ក្វាន់ បង្អូួតសម្រស់លើទឹកដី ហុងកុង
ដេនី ក្វាន់ បង្អូួតសម្រស់លើទឹកដី ហុងកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់