(ភ្នំពេញ)៖ អតីតបវរកញ្ញាឯកកម្ពុជា រាងខ្ពស់ស្រឡះ សម្បុរស្រអែម កញ្ញា ខ្លឹម ស្រីគា មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា នាងហាក់ទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ ក្រោយពីនាងក្លាយជាម្ចាស់ជ័យលាភីលេខ១គ្រងមកុដ «Miss Grand Cambodia 2017» និងជាអ្នកតំណាងឲ្យកម្ពុជា ចេញទៅប្រកួតម្កុដ Miss Grand លើកទី៥ នៅប្រទេសវៀតណាម កាលពីចុងឆ្នាំ២០១៧។

យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យមហាជន មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលនាងបានលេចមុខជាលើកដំបូង នៅក្នុងខ្សែភាពយន្តភាគថ្មី របស់ទូរទស្សន៍បាយ័ន មានចំណងជើងថា «ភូមិគ្រឹះជំពាក់ស្នេហ៍» ដោយបានសម្ដែងរួមជាមួយអតីត Freshie Boy លេខ១ លោក ទ្រី តារាវុធ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។

នេះគឺជាលើកដំបូង ដែលតារាវ័យក្មេងពន្លកថ្មីទាំងដួងខាងលើនេះ បានប៉ះគ្នា ក្នុងឈុតឆាកស្នេហា មនោសញ្ចេតនា។ តាមប្រភសិ្នទ្ធស្នាលនឹងបវរកញ្ញា ខ្លឹម ស្រីគា បានបង្ហើបប្រាប់ឲ្យដឹងថា រឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» ដែលជាខ្សែភាពយន្តមានការតុបតែងខ្លួនបែបបារាំងនេះ បានចាប់ផ្ដើមថត តាំងពីចុងខែកុម្ភៈ មកម្ល៉េះ។

ទោះបីជាមិនធ្លាប់បានចូលរួមសម្ដែងពីមុនមកក្ដី ប៉ុន្តែស្រីស្រស់ញញឹមមានមន្តស្នេហ៍ រូបនេះ នៅតែអះអាងថា ខ្លួននឹងព្យាយាម បញ្ចេញឲ្យអស់ពីសមត្ថភាព តាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយនាងរំពឹងថា ស្នាដៃលើកដំបូងរបស់ខ្លួន ដែលនឹងដាក់បញ្ចាំងនៅតាមទូរទស្សន៍ នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន៕

បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា និងលោក ទ្រី តារាវុធ
បវរកញ្ញា ខ្លឹម ស្រីគា និងលោក ទ្រី តារាវុធ
បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា
បវរកញ្ញា ខ្លឹម ស្រីគា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា