ភ្នំពេញ៖ នៅក្នុងមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺ របស់ តារាសម្តែងប្រុស យូ ឌីស្តូ កាន់តែដុនដាបទៅ ដែលស្គមស្គាំង ឃើញតែស្បែកដណ្តប់ឆ្អឹងតែប៉ុណ្ណោះ។

រូបភាពទាំងនេះ បានធ្វើឲ្យ មហាជន រួមទាំងអ្នកសិល្បៈគ្រប់រូប មានការភ្ញាក់ផ្អើល និងអាណិតខ្លោចចិត្ត ដែលឃើញលោក ស្ថិតក្នុងសភាពបែបនេះ។

ប៉ុន្តែក្នុងចំណោមតារាទាំងអស់ មានតែតារាចម្រៀងម្នាក់ គឺលោក ខេម ដែលហ៊ានប្រកាស និងសុំជំនួយ ពីមហាជន ដើម្បីអាចព្យាបាល និងឲ្យលោក យូ ឌីស្តូ មានសុខភាពធូរជាងមុន។ ក្នុងនោះដែរ លោក ខេម ក៏បានទៅពិភាក្សា ជាមួយនឹង អ្នកនាង ចនច័ន្ទ លក្ខិណា ដើម្បីអាចរៀបចំ កម្មវិធី អង្គាសប្រាក់ពី មហាជនបាន។

កាលពីម្សិលមិញ តារាទាំងនោះ ក៏នាំគ្នាចេញមុខ ប្រកាសសុំជំនួយ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីអាចទទួលថវិកាបានខ្លះ ឲ្យ យូ ឌីស្តួ យកទៅមើលជំងឺ។ 

អ្វីដែលសំខាន់ លោក ខេម ក៏បានរៀបរាប់មូលហេតុ ដែលលោក ហ៊ានចេញមុខ សុំជំនួយ ឲ្យ យូ ឌីស្តូ ក៏ព្រោះតែពីមុន ពេលរូបលោក មិនទាន់ល្បីខ្លាំង មានតែ លោក យូ ឌីស្តូទេ ជាអ្នកទិញបាយឲ្យលោកញ៉ាំ។ ហើយជាពិសេស ក៏មានហេតុការណ៍អាក្រក់មួយទៀត ដែលខេម បានជួបគ្រោះថ្នាក់ចរាចរណ៍ និងនៅពេលនោះ យូ ឌីស្តួ ជាអ្នកមើល និងកិន បបរ ឲ្យលោក ទៀត។ ទឹកចិត្តរបស់ យូ ឌីស្តូ បែបនេះ ទើបធ្វើឲ្យ ខេម ដឹងគុណ ចាប់តាំងពីពេលនោះមក រហូតមកទល់បច្ចុប្បន្ន៕

លោក ខេម
ខេម
ខេម
ខេម និង យូ ឌីស្តូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម