អង់គ្លេស៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ York បាននិយាយថា ការនិយាយជាមួយឆ្កែដូចជាកូន គឺជារឿងធម្មតាមួយសម្រាប់មនុស្សនៅលោកខាងលិច ហើយវាអាចបង្កើនចំណងមិត្តភាពរវាងម្ចាស់និងសត្វបាន។ ចំណងដោយសារការនិយាយនេះ គឺវាស្រដៀងទៅនឹងចំណងរវាងកូននិងឪពុកម្ដាយដែរ ដោយពេលនិយាយ គឺគេប្រើសំលេងតូចហើយបញ្ចេញអារម្មណ៍ខ្លាំង។

អ្នកស្រាវជ្រាវចង់ដឹងថាហេតុអ្វីបានជាមនុស្សនិយាយជាមួយឆ្កែ ហើយថាតើរបៀបនៃការនិយាយ មានផលប្រយោជន៍ដែរឬទេ?

រូបតំណាង

នៅក្នុងការធ្វើពិសោធន៍ គេបានឲ្យមនុស្សម្នាក់ប្រើពាក្យជាច្រើនទៅកាន់ឆ្កែក្នុងសំលេងនិងភាសាទន់ដូចជា ឆ្កែល្អ និងចង់ដើរលេងអត់? រួចគេឲ្យមនុស្សម្នាក់ទៀតនិយាយសម្លេង និងភាសាធម្មតាទៅកាន់ឆ្កែថា ខ្ញុំបានទៅមើលកុនយប់មិញ។

អ្នកស្រាវជ្រាវបានវិភាគមើលពីការយកចិត្តទុកដាក់របស់ឆ្កែពេលដែលវាស្ដាប់គេនិយាយ។ បន្ទាប់មកគេបានឲ្យឆ្កែនោះ ជ្រើសរើសថាតើវាចង់នៅជាមួយមនុស្សមួយណា។

គេបានរកឃើញថា ឆ្កែចង់នៅ និងលេងជាមួយមនុស្សដែលប្រើភាសានិងសំលេងទន់ភ្លន់ ជាជាងមនុស្សដែលនិយាយធម្មតាៗ។

គេសង្ឃឹមថាការរកឃើញថ្មីនេះនឹងអាចឲ្យមនុស្សមានទំនាក់ទំនងបានកាន់តែប្រសើរជាមួយឆ្កែរបស់ពួកគេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]