ភ្នំពេញ៖ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា បច្ចុប្បន្ននេះ កំពុងតែបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ជាមួយនឹងបទចម្រៀង ព្រមទាំងស្ទីលរាំប្លែកៗរបស់នាង។

ទន្ទឹមភាពល្បីល្បាញក្នុងវិស័យសិល្បៈចម្រៀងហើយ មួយរយៈពេលខ្លីចុងក្រោយតារាចម្រៀង កញ្ញា សួស វីហ្សា ក៏មានល្បីលេចឮរឿងស្នេហាផងដែរ ជាមួយនឹងកម្លោះសង្ហាមួយរូប ដែលជាអ្នកសិល្បៈដូចគ្នា។

ក៏ប៉ុន្តែសាមីខ្លួន បែរជាបានចេញមុខមកបដិសេធថា គ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណ៉ោះ ដោយអ្នកទាំងពីរ គ្មានទំនាក់ទំនងជាមួយគ្នា លើសពីពាក្យថាមិត្តភក្តិនោះទេ។

តែទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ៨ មីនា ដែលជាទិវាបុណ្យសិទ្ធិនារីម្សិលមិញនេះកញ្ញា សួស វីហ្សា បានទទួលនូវផ្កាកុលាបពណ៌ក្រហមមួយបាច់យ៉ាងធំ ព្រមជាមួយនឹងចិញ្ចៀនមាសមួយវង់យ៉ាងស្រស់ស្អាតផងដែរ ពីម្ចាស់កាដូលាក់មុខ និងមិនបានបញ្ចេញឈ្មោះឱ្យដឹងនោះទេ។

ជាក់ស្តែងធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ កាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀតទៅលើនាង និងចង់ដឹងថា តើម្ចាស់បាច់ផ្កា និងម្ចាស់ចិញ្ចៀនមាសមួយវង់នេះ ជានរណាទៅ? បានជាជូនកាដូធ្វើឱ្យកញ្ញារំភើបចិត្តមិនតិចនោះទេ៕ 

ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖   

តារាចម្រៀង កញ្ញា សួស វីហ្សា
តារាចម្រៀង កញ្ញា សួស វីហ្សា
តារាចម្រៀង កញ្ញា សួស វីហ្សា
បាច់ផ្កាកុលាប ដែលកញ្ញា សួស វីហ្សា ទទួលបានក្នុងថ្ងៃ ៨ មីនា
បាច់ផ្កាកុលាប ដែលកញ្ញា សួស វីហ្សា ទទួលបានក្នុងថ្ងៃ ៨ មីនា
បាច់ផ្កាកុលាប ដែលកញ្ញា សួស វីហ្សា ទទួលបានក្នុងថ្ងៃ ៨ មីនា
ចិញ្ចៀនមាសមួយវង់ ដែលកញ្ញា សួស វីហ្សា ទទួលបាន
ចិញ្ចៀនមាស និងបាច់ផ្កាកុលាប ដែលកញ្ញា សួស វីហ្សា ទទួលបាន
សារ និងរូបភាព ដែលកញ្ញា សួស វីហ្សា បានបង្ហោះនៅលើហ្វេសប៊ុកខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា