ម៉ាឡេស៊ី៖ Melaka គឺជាទីក្រុងទេសចរណ៍ដ៏ពេញនិយមមួយ ដែលស្ថិតនៅក្នុងរដ្ឋ Melaka ផ្ទាល់តែម្តង ហើយទីក្រុងនេះក៏ជាទីក្រុងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុត ប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។

ទីក្រុង Melaka

ទីក្រុងដែលស្ថិតនៅភាគអាគ្នេយ៍ និងមានរយៈចម្ងាយ១៤៨គីឡូម៉ែត្រ ពីទីក្រុងកូឡាឡាំពួរនេះមានភាពទាក់ទាញខ្លាំង ដែលអ្នកមកកម្សាន្តទាំងអស់ អាចទស្សនាព្រះវិហារសាសនាគ្រីស្ទ រូបសំណាកនាវា សារមន្ទីរ ហើយក៏អាចឡើងទៅលើកំពូលភ្នំ ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងប្រវត្តិសាស្ត្រនេះផងដែរ។ 

លើសពីនេះ នៅពេលរាត្រី ទេសចរក៏អាចរីករាយកម្សាន្តតាមរយៈការជិះទូក មើលទេសភាព និងស្រូបខ្យល់អាកាសបរិសុទ្ធថែមទៀតផង។

រូបសំណាកនាវា នៅ Melaka

កាន់តែពិសេស និងទាក់ទាញទេសចរខ្លាំងមិនធម្មតានោះ គឺរ៉ឺម៉កកង់បីម្យ៉ាង ដែលជាភាសាម៉ាឡេស៊ីហៅថា Beca។ ជាក់ស្តែង យានជំនិះនេះមានរូបរាង និងស្ថានភាពស្រដៀងនឹងស៊ីក្លូរបស់កម្ពុជាដែរ គ្រាន់តែ ស៊ីក្លូ មានអ្នកបើកបរនៅខាងក្រោយ ចំនែកឯ Beca របស់ម៉ាឡេស៊ី មានអ្នកបើកបរនៅចំហៀង។ 

មិនតែប៉ុណ្ណោះ Beca នេះ ត្រូវបានគេតុបតែងជាមួយរូបតុក្កតា ផ្កាភ្ញី ផ្សេងៗ និងប្លែកៗពីគ្នា ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកដំណើរខ្លាំងមែនទែនតែម្តង។ លើសពីនេះ អ្នកជិះ Beca ក៏អាចស្តាប់ភ្លេងកន្ត្រាក់អារម្មណ៍ដែលចាក់ដោយម្ចាស់យានជំនិះនេះបណ្តើរ ហើយក៏អាចមើលទេសភាព និងទិដ្ឋភាពទីក្រុងនេះជាមួយគ្នាយ៉ាងរីករាយផងដែរ។

Beca

អ្នករកស៊ីបើក Beca មួយរូប បានប្រាប់មកកាន់ក្រុមការងារ ខ្មែរឡូត ថា៖

«សព្វថ្ងៃនៅទីក្រុងប្រវត្តិសាស្ត្រនេះ មានទេសចរមកទស្សនាច្រើនគួរសមដែរ ហើយពួកគេចាប់អារម្មណ៍ជាមួយ Beca នេះខ្លាំងមែនទែន។ សម្រាប់តម្លៃនៃការធ្វើដំណើរជាមួយ Beca នេះវិញ គឺ ២៥RM (ប្រហែល ៦.៣៩ ដុល្លារអាមេរិក) សម្រាប់ការធ្វើដំណើរមួយជុំទីក្រុង ឬ ៥០RM (ប្រហែល ១៤.៧៨ ដុល្លារអាមេរិក) សម្រាប់រយៈពេលមួយម៉ោង។»
អ្នកជិះ Beca ក៏អាចស្តាប់ភ្លេងកន្ត្រាក់អារម្មណ៍

គួរបញ្ជាក់ថា ទីក្រុង Melaka ត្រូវបានដាក់បញ្ជូលជាតំបន់បេតិកភណ្ឌពិភពលោក ដោយអង្គការយូនីស្កូ តាំងពីឆ្នាំ ២០០៨មកម្ល៉េះ ហើយទីក្រុងប្រវត្តិសាស្ត្រនេះ ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទេសចរជាតិ និងអន្តរជាតិផងដែរ។

សម្រាប់ជម្រើសនៃការហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីវិញ លោកអ្នកអាចធ្វើដំណើរក្នុងតម្លៃសមរម្យ តាមរយៈក្រុមហ៊ុនអាកាសរណ៍ AirAsia។ ព័ត៌មានបន្ថែមពី AirAsia សូមចូលទៅកាន់គេហទំព័រ www.airasia.com

សូមទស្សនារូបភាពខ្លះៗនៅក្នុងទីក្រុងMelaka និង រ៉ឺម៉ក Beca តាមរយៈរូបភាពខាងក្រោម៖

សកម្មភាពខ្លះៗរបស់ទេសចរនៅក្នុងទីក្រុង Melaka
សកម្មភាពខ្លះៗដែលទេសចរជិះ Beca ក្នុងទីក្រុង Melaka
សកម្មភាពខ្លះៗដែលទេសចរជិះ Beca ក្នុងទីក្រុង Melaka
Beca
ទេសភាពនៅទីក្រុង Melaka
ទេសភាពនៅទីក្រុង Melaka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]