ភ្នំពេញ៖ តារាចម្រៀងដែលល្បី ខ្លួនក្មេងសម្លេងធ្ងន់ និងជាគ្រាប់ពេជ្រ ប្រចាំផលិតកម្មថោន លោក កែវ វាសនា នៅតែរក្សាបានប្រជាប្រិយភាពពី ទស្សនិកជន ពិសេសមិត្តៗយុវវ័យ  មិនឲ្យចាញ់តារាចាស់ថ្មីដទៃឡើយ បើទោះជាខ្លួន រៀបការមានគ្រួសារហើយក៏ដោយ។

ងាកមកចាប់អារម្មណ៍ នឹងជីវីតឯកជនប្រចាំថ្ងៃ របស់ម្ចាស់បទ «ឥទ្ធិពលដុល្លារ» រូបនេះវិញ បច្ចុប្បន្នលោក កំពុងសោយសុខ ជាមួយគ្រួសារ ដែលពោរពេញដោយ សុភមង្គល យ៉ាងពេញលេញ ស្របពេលប្រពន្ធជាទីស្រលាញ់ កំពុងពរពោះ កូនទី២ជូនលោក។

អ្វីដែល គួរឲ្យភ្ញាក់ផ្អើលនោះ មុននេះប៉ាៗវ័យក្មេង សម្លេងបានរូបនេះ ក៏បានបង្ហោះសារ អមនឹងរូបភាព ឱប ថើបយ៉ាងផ្អែមល្ហែម ជាមួយភរិយារូបស្រស់របស់ខ្លូន  ដោយសរសេរថា៖ « លើកទឹកចិត្តអ្នកម៉ាក់ ឈីហ្វូ នឹង ឈីអុីង តិចព្រោះជិតដល់ថ្ងៃឡើងជ្រុញហើយ»  នេះជារូបភាពដ៏កម្រមួយ ដែលមិនងាយឃើញលោក បង្ហោះក្នុងបណ្ដាញសង្គមនោះទេ ។ 

ជាក់ស្ដែង គ្រាន់តែឃើញរូបភាព ប្ដីប្រពន្ធសម័យថ្មីមួយគូនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លួចកោតសរសើរពីថា លោក កែវ វាសនា ក្រៅពីស្រលាញ់ប្រពន្ធ លោកក៏ពូកែ យកចិត្ត យកថ្លើម មិនឲ្យនាងខកចិត្តឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពខាងក្រោម៖ 

កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ
កែវ វាសនា និងប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា