ភ្នំពេញ៖ កាលពីម្សិលមិញនេះ គ្រួសាររបស់តារាសម្តែងដ៏មានប្រជាប្រិយភាព លោក ហេង នរៈកក្កដា បានជួបទុក្ខធំ ដោយម្តាយជាទីស្រលាញ់របស់លោក បានទទួលមរណភាព ទាំងព្រឹកព្រលឹម

យ៉ាងណាមិញ ទាំងនេះគឺជារឿងដ៏ពិបាកទទួលយកបំផុត សម្រាប់ការបាត់បង់មនុស្សជុំវិញខ្លួន ជាពិសេសម្តាយបង្កើតជាទីស្រលាញ់ ដែលជាមនុស្សស្រីខំចិញ្ចឹម និងថែរក្សាលោកតាំងពីតូច។

ដោយឡែក កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើគណនីហ្វេសប៊ុករបស់ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពចាស់ៗរបស់ម្តាយខ្លួនជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយ Caption ដ៏ក្តុកក្តួលថា៖ “បិទភ្នែក បើកភ្នែក នឹកឃើញតែឈ្មោះម៉ែ។ ម៉ែអើយ កូនមិនដឹងថានិយាយថាមិចទេ គឺកូននឹកម៉ែណាស់។ លែងមានម៉ែហៅនឹងគេហើយ”។

ក្នុងនោះដែរ បន្ទាប់ពីឃើញលោក ហេង រនៈកក្កដា បង្ហោះបែបនេះហើយ ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកជាមួយពាក្យសម្តីរបស់លោក ដែលដង្ហើយហៅម្តាយឲ្យត្រលប់ ទាំងដែលដឹងថា គាត់លែងរស់នៅលើលោកនេះទៀតហើយ៕ 

សាររបស់លោក
សាររបស់លោក
ហេង នរៈកក្កដា និងម្តាយ
ហេង នរៈកក្កដា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា