ចិន៖ តារាសម្តែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ មួយរយៈចុងក្រោយនេះ កាន់តែបង្ហាញភាពផ្អែមល្ហែម និងបង្ហាញមុខគូស្នេហ៍ជាញឹកញាប់ ដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពខ្លួននោះទេ ខណៈពេលដែលនាងកាន់តែជិតដល់ថ្ងៃ អាចប្រឡូកខ្លួនចូលសិល្បៈជាថ្មី។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ កញ្ញា ដេននី ក្វាន់ បានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ទៀតហើយ ដោយតារាស្រីរូបនេះ បានដឹកដៃមិត្តប្រុសរបស់ខ្លួន ទៅលេងទីក្រុងម៉ាកាវ ប្រទេសចិន តែ២នាក់ប៉ុណ្ណោះ។

ក្នុងនោះដែរ ដោយផ្អែកលើគណនី គូស្នេហ៍របស់ដេននី បានបង្ហោះរូបភាពស្វីតៗ ប៉ុន្មានសន្លឹក អំឡុងពេលអ្នកទាំង២ដើរលេងជាមួយគ្នា បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរស្ទើរតែគ្រប់គ្នា ចំពោះគូស្នេហ៍មួយគូនេះ។

ទោះជាយ៉ាងណាក្តី បើទោះជាអ្នកទាំង២ បង្ហាញភាពស្និទ្ធស្នាលនឹងគ្នាខ្លាំង ដល់ថ្នាក់ដើរលេងក្រៅប្រទេសជាមួយគ្នាក៏ដោយ តែអ្នកទាំង២ មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រ ពីគម្រោងថ្ងៃពិសេសរបស់ពួកគេនៅឡើយនោះទេ។ ម៉្យាងវិញទៀត អ្នកគាំទ្រជាច្រើន ក៏កំពុងចាំមើល និងចង់ឃើញគូស្នេហ៍មួយគូនេះ ចូលរោងការនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ដេននី ក្វាន់ និងគូស្នេហ៍
ដេននី ក្វាន់ និងគូស្នេហ៍ដើរលេងនៅប្រទេសចិន
ដេននី ក្វាន់ និងគូស្នេហ៍ដើរលេងនៅប្រទេសចិន
ដេននី ក្វាន់ និងគូស្នេហ៍ដើរលេងនៅប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់