រតនគីរី៖ ប្រជាប្រិយភាពរបស់ តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ ហាក់កើនឡើងជាលំដាប់ ខណៈពេលដែលលោកក្តោបបានឱកាស ការងារធំៗដូចជា គ្រងតំណែងជាតួឯក ធ្វើជាJudge កម្មវិធីពិភពលោក និងកាន់ម៉ាក់ផលិតផលល្បីៗជាច្រើន។

ដោយឡែក កាលពីម្សិលមិញនេះ លោក ឆន សុវណ្ណរាជ បានទៅសម្តែងនៅកម្មវិធីមួយកន្លែង នៅខេត្តរតនគីរី។ ក្នុងនោះដែរ សម្រាប់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កម្លោះសង្ហារូបនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ពីទស្សនិកជននៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងទទួលបានកាដូពីអ្នកគាំទ្រ យ៉ាងច្រើន ស្ទើរតែលិចខ្លួនលោកទៅហើយ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកទទួលបានកាដូពីអ្នកគាំទ្រ។ ប៉ុន្តែម្តងនេះ លោកឆន សុវណ្ណរាជ ទទួលបានកាដូពីអ្នកគាំទ្រច្រើនខ្លាំង ស្ទើរតែគ្មានកន្លែងអង្គុយនោះទេ៕ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
កាដូដែល ឆន សុវណ្ណរាជ ទទួលបានពីអ្នកគាំទ្រស្ទើរតែលិចខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ