រាជធានីភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តមួយគ្រឿងរវល់តែសាសងតាមទូរស័ព្ទជាមួយសង្សារបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបែកកង់មុខទៅមុខលែងរួច ហេតុការណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧នៅចំណុចស្តុបវត្តព្រះពុទ្ធ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ ២AR-១៣៧៥ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងស្ថានភាពស្រវឹងស្រាបើកក្នុងល្បឿនយ៉ាងលឿនហើយរវល់តែនិយាយទូរស័ព្ទជាមួយនឹងសង្សារមិនបានប្រយ័ត្នក៏ជ្រុលទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តបែកកង់ខាងឆ្វេង និងខ្ទេចអស់មួយជំហៀងខាងឆ្វេងផ្នែកខាងមុខរថយន្តបើកទៅមុខលែងរួច រីឯទ្រូងផ្លូវវិញវៀចអស់មួយកង់ទៅមុខ ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]