ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ម្សិលមិញនេះជាថ្ងៃពិសេសសម្រាប់ស្ត្រី គ្រប់រូបទាំងអស់  ដែលទទួលបានសិទ្ធ យ៉ាងពេញលេញពីពិភពលោក នោះជាថ្ងៃ៨មីនា ទិវាសិទ្ធនារីអន្តរជាតិ ។

ជាក់ស្ដែង ចំពោះតារាស្រីប្រុស ក្នុងប្រទេសខ្មែរយើងវិញ ទោះបីខ្លួនរវល់ខ្លាំងយ៉ាងណា ក៏មិនភ្លេចថ្ងៃដ៏ពិសេសនេះដែរ ។

ដោយម្នាក់ៗ បានជូនជាកាដូ និងសសេរពាក្យពេចន៍ជូនពរ ទៅអ្នកម្ដាយ និងបានបង្ហោះលើបណ្ដាញសង្គមរៀងៗខ្លួន ដើម្បីបង្ហាញពីទំហំចិត្ត នៃក្ដីស្រលាញ់ ដែលកូនមានចំពោះ អ្នកមានគុណ។

ក្នុងនោះ ក៏មានតារាខ្លះ បានទិញវត្ថុមានតម្លៃជាច្រើន ដើម្បីឆ្លើយតបនឹង ការលះបង់យ៉ាងធំធេង របស់អ្នកម្ដាយជាទីគោរព ស្រលាញ់ ដែលបានបីបាច់ថែរក្សាកូនប្រុសស្រីឲ្យធំដឹងក្ដី  រហូតដល់មានភាពជោគជ័យដូចថ្ងៃនេះ។

ឃើញដូច្នេះ ខ្មែរឡូត ក៏បាននាំយករូបភាព អ្នកម្ដាយជាទីស្រលាញ់ របស់តារាល្បីៗទាំងនោះ មកចែកជូនប្រិយមិត្ត បានទស្សនា៕

ចង់ដឹងមានតារាណាខ្លះ តាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា ៖

តារាសម្ដែង លោក ខាត់ វៃហាំង បានបង្ហោះសារជូនពរម្ដាយជាទីស្រលាញ់
ធារីកា បានបង្ហោះសារជូនពរម្ដាយជាទីស្រលាញ់
ពៅ លីដា ទិញមាសទាំងឈុត ឲ្យអ្នកម្ដាយខ្លួន
ពេជ្រ សោភា បានបង្ហោះសារជូនពរម្ដាយពីចម្ងាយ
ចនច័ន្ទ លក្ខិណា បានធ្វើខួបកំណើត ជូនម្ដាយ
ចនច័ន្ទ លក្ខិណា បានធ្វើខួបកំណើត ជូនម្ដាយ
កុសុម៉ា ទិញកាដូជូនម្ដាយ
កុសុម៉ា ទិញកាដូជូនម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង