ភ្នំពេញ៖ តារាសម្តែងកញ្ញា នៅ សូនីតា គឺជាស្រីមួយរូប ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈទេពកោសល្យសម្តែង ព្រមទាំងរូបសម្រស់ដ៏ស្អាតផូរផង់របស់នាង។

ជាពិសេសនោះ គឺពេលទៅណាមកណាម្តងៗ តែងតែមានអ្នកគាំទ្រជាច្រើនសរសើរ មិនដាច់ពីមាត់ថាកញ្ញា នៅ សូនីតា គឺពិតជាមានសម្រស់យ៉ាងស្រស់ស្អាត ហើយថែមទាំងស្អាតខ្លាំងពីធម្មជាតិផងដែរ។

ជាក់ស្តែង តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះដែរ ដែលតារាសម្តែងស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហាញឱ្យដឹងថា កញ្ញាពិតជាមានសម្រស់សាច់នៅលើផ្ទៃមុខ ស្រស់ស្អាតមិនណយទេ ទោះបីជាពេលមិនទាន់ Make Up យ៉ាងណាក៏ក្តី។

ដោយនៅលើរូបភាពទាំងនោះ កញ្ញា នៅ សូនីតា ក៏បានប្រាប់ដូច្នេះថា៖ «Morning មុខទទេរម្តង កុំឱ្យគេថាផាត់មុខរហូត»

ឃើញមុខហ្ស៊ីនរបស់កញ្ញាដូច្នេះហើយ ក៏មានអ្នកគាំទ្រជាច្រើននាក់បានចូលមកបញ្ចេញមតិយោបល់នៅខាងក្រោមរូបភាពទាំងនោះថា ពេលមុនគ្មានលាបក្រែមម្ស៉ៅបែបនេះនាងក៏នៅតែស្រស់ស្អាតមិនចាញ់ពេលផាត់មុខប៉ុន្មាននោះទេហើយអ្នកខ្លះថែមទាំងសរសើរថា គួរឱ្យស្រលាញ់ខ្លាំងទៀតផង៕

ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

សម្រស់កញ្ញា នៅ សូនីតា ពេលផាត់មុខ
សម្រស់កញ្ញា នៅ សូនីតា ពេលផាត់មុខ
សម្រស់កញ្ញា នៅ សូនីតា ពេលផាត់មុខ
សម្រស់កញ្ញា នៅ សូនីតា ពេលផាត់មុខ
មុខហ្ស៊ីនរបស់កញ្ញា នៅ សូនីតា ពេលគ្មាន Make Up
មុខហ្ស៊ីនរបស់កញ្ញា នៅ សូនីតា ពេលគ្មាន Make Up
មុខហ្ស៊ីនរបស់កញ្ញា នៅ សូនីតា ពេលគ្មាន Make Up

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា