ភ្នំពេញ៖ តារាជាច្រើន ពិតជាមានភាពក្តុកក្តួល នៅក្នុងចិត្តមែនទែន នៅពេលដែលឃើញពីស្ថានភាព របស់តារាសម្តែងលោក យូ ឌីស្កូ ធ្លាប់តែមានរាងស្អាត សាច់ឈាមស្រស់ថ្លា ពេលនេះ លោកប្រែជាស្គមស្គាំងខ្លាំងរហូតមើលសឹងមិនស្គាល់។

ជារៀងរាល់ថ្ងៃតារារូបនេះ ត្រូវតែទៅពេទ្យលាងឈាម ជារៀងរាល់៣ថ្ងៃម្តង បើមិនដូច្នោះទេ លោកនឹងគ្មានកម្លាំងនោះទេ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ការចាយវាយលើការប្រើប្រាស់ថ្នាំចាក់ ការលាងឈាម ធ្វើឲ្យលោកចំណាយថវិកាជាច្រើនជារៀងរាល់ខែ ស្របពេលដែលការងារសិល្បៈរបស់លោក ត្រូវកាត់បន្ថយ។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាកំប្លែង និងពិធីការិនី អ្នកនាងកាតុ បានទៅចុះសួរសុខទុក្ខផ្ទាល់នៅផ្ទះរបស់លោកយូ ឌីស្កូ និងនាំជាមួយនឹងថវិកា របស់អ្នកសិល្បៈមួយចំនួន។

នៅក្នុងនោះ តារារូបនេះ និយាយបណ្តើរអួលដើម.ក ចង់សម្រក់ទឹកភ្នែក ក្រោយពីបានឃើញនឹងភ្នែក ពីស្ថានភាពរបស់លោកយូ ឌីស្កូ ប្រែជាស្គមខ្លាំង ព្រោះតែខ្លួនធ្លាប់តែឃើញនៅក្នុងបណ្តាញសង្គម ដល់ពេលនាងឃើញបែបនេះសឹងតែទប់ទឹកភ្នែកមិនជាប់៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កាតុ និងមិត្តសិល្បៈពេលទៅសួរសុខទុក្ខលោកយូ ឌីស្កូ
កាតុ និងមិត្តសិល្បៈពេលទៅសួរសុខទុក្ខលោកយូ ឌីស្កូ
កាតុ និងមិត្តសិល្បៈពេលទៅសួរសុខទុក្ខលោកយូ ឌីស្កូ
កាតុ និងមិត្តសិល្បៈពេលទៅសួរសុខទុក្ខលោកយូ ឌីស្កូ
ស្ថានភាពលោកយូ ឌីស្កូ ពេលបច្ចុប្បន្ន
លោកយូ ឌីស្កូ ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ