ភ្នំពេញ៖ កាលពីយប់មិញនេះMV ដំបូងរបស់ពេជ្រ ថៃ តារាចម្រៀងវ័យក្មេង និងម្ចាស់ពានរង្វាន់The Voice Kids ដែលបានសម្តែង ច្រៀងជាមួយនឹងកំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា និងលោកSTEP ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង។

ជាមួយគ្នានេះដែរ MVបទ«រាំមួយៗ» ទើបតែចេញ កាលពីយប់មិញនេះសោះ អ្នកចូលទស្សនាបានច្រើនរហូត ៣៣០ពាន់ដង ដែលនៅក្នុងនោះ ពេជ្រ ថៃ ពេជ្រ សោភា និងSTEP រួមដៃគ្នាសម្តែង ក៏ដូចជាធ្វើការបញ្ចេញក្បាច់រាំយ៉ាងប្លែកភ្នែក រហូតធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។

ដោយឡែក តារាវ័យក្មេងរូបនេះ កាន់តែមានឈ្មោះល្បីល្បាញខ្លាំងឡើង ជាមួយនឹងទេពកោសល្យ ដ៏ល្អ និងការនិយាយគោរពចាស់ទុំ លើសពីនេះ រាល់បទចម្រៀងដែល ថៃ បានចេញម្តងៗសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។

ក៏ប៉ុន្តែ លើកនេះ ពេជ្រ ថៃ ក៏បានទទួលការសរសើរ ពីអ្នកដឹកនាំនៅក្នុងផលិតកម្មហង្សមាស ធ្វើឲ្យអ្នកគាំទ្រដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់តារារូបនេះ ដោយក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖«កុមារនេះពោរពេញដោយទេពកោសល្យពិតៗ»៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ 

អ្នកដឹកនាំល្បីលោក កៅ សីហា
ពេជ្រ ថៃ នៅក្នុងMV ដំបូង
ពេជ្រ ថៃ នៅក្នុងMV ដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ