ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀង២ដួង នៅក្នុងផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច និង នាយ ចឺម បានចាប់ដៃគ្នា ចេញចម្រៀងរួមគ្នា គេសង្កេតឃើញថា ពួកគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។

ជាពិសេស ថ្មីៗនេះទៀត អ្នកទាំងពីរ ក៏បានថតMVជាមួយគ្នា ដែលជាលក្ខណៈឈុតឆាកសិស្សសាលា តែមិនទាន់ដឹងថា នៅក្នុងបទចម្រៀងអ្វីនោះទេ។ មិនតែប៉ុណ្ណោះ នៅក្នុងបទនេះ មើលទៅ ពួកគេ ពិតជាសម្តែងស៊ីចង្វាក់ គ្នាមែនទែន។

ប៉ុន្តែអ្វីដែលប្រិយមិត្តមិនបានដឹងនោះទេថា នៅពេល វីរៈ និច ត្រូវថតសម្តែងជាមួយនឹង នាយ ចឺមម្តងៗ នាង ត្រូវក្រុមផលិតករ មិនឲ្យត្រូវពាក់ស្បែកជើងអ្វីគ្រប់យ៉ាង គឺអាចនិយាយឲ្យស្រួលយល់ គឺដោះស្បែកជើងទាំងអស់តែម្តង។ ការដែលនាង មិនពាក់បែបនេះ ក៏ព្រោះតែ នាងមានកម្ពស់ខ្ពស់ជាង នាយ ចឺម ដែលជាហេតុមិនសាកសមគ្នា បើនាង ពាក់ស្បែកជើងកែង។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែល វីរៈ និច ត្រូវជួបរឿងបែបនេះ ដែលកាលពីមុន ពេលថតជាមួយនឹង ពូរបស់នាង លោក ជេម ក៏នាងត្រូវដោះស្បែកជើង និងឲ្យ លោក ឈរទីខ្ពស់ជាងនាងផងដែរ៕

តារាចម្រៀង និច
តារាចម្រៀង និច
តារាចម្រៀង និច និង នាយ ចឺម
តារាចម្រៀង និច និង នាយ ចឺម
តារាចម្រៀង និច និង នាយ ចឺម
និច ត្រូវមិនពាក់ស្បែកជើង ពេលថតជាមួយនឹង នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម