ភ្នំពេញ៖ ទិវាសិទ្ធិនារីក្នុងឆ្នាំនេះ គេសង្កេតឃើញថា មានតារាស្រីប្រុសជាច្រើន បានសម្ដែងទឹកចិត្ត សារជូនពរ ក៏ដូចជាអំណោយខ្លះៗ ជូនអ្នកម្ដាយជាទីស្រលាញ់ ដើម្បីឆ្លើយតប ចំពោះភក្ដីភាព ដែលអ្នកមានគុណ បានលះបង់ដើម្បីកូនប្រុសស្រី។

មិនខុសពីអ្នករាល់គ្នា សូម្បីតែតារាសម្ដែងស្រី ល្បីតួកម្សត់កញ្ញា ពៅ លីដា ក៏មានកាដូយ៉ាងពិសេសជូន អ្នកម្ដាយជាទី គោរពស្រលាញ់ របស់កញ្ញា ដែរ ដោយក្រមុំរូបស្រស់នេះ បានចំណាយលុយយ៉ាងច្រើន ទិញមាសសុទ្ធ ទាំងឈុត ជូនអ្នកមានគុណខ្លូន ក្នុងថ្ងៃសិទ្ធិនារី នេះតែម្ដង។

នេះបើយោងតាម រូបភាព ដែលកញ្ញា ពៅ លីដា បានបង្ហោះលើគណនីហ្វេសប៊ុក ជាពិសេសកញ្ញា ក៏មិនភ្លេចសរសេររៀបរាប់ បង្ហាញពីទំហំចិត្តដែរថា ៖ « រីករាយថ្ងៃសិទ្ធិនារី កូនគ្មានអ្វីច្រើនទេ មានតែបន្តិចបន្ទួច ជូនអ្នកម្ដាយជាទីស្រលាញ់កូន ជូនពរឲ្យអ្នកម្ដាយមានសុខភាពល្អ សំណាងល្អអាយុវែង ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់ កូននិងគ្រួសារយើងទាំងមូល និងជូនពរឲ្យស្ត្រីជុំវិញពិភពលោក មានសុខភាពល្អ សំណាងល្អណាចា៎» ។

ទង្វើនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ជាច្រើន មានការកោតសរសើរកញ្ញា ជាខ្លាំង ព្រោះតែនៅក្មេងសោះ លីដា មានសមត្ថភាព ទិញមាសទាំងឈុតធំៗបែបនេះ ជូនម្ដាយ របស់នាង ទៅហើយ៕

ពៅ លីដា លេងជូនមាសម្ដាយទាំងឈុតធំៗ សម្រាប់ថ្ងៃ សិទ្ធិនារី
ពៅ លីដា លេងជូនមាសម្ដាយទាំងឈុតធំៗ សម្រាប់ថ្ងៃ សិទ្ធិនារី
ពៅ លីដា លេងជូនមាសម្ដាយទាំងឈុតធំៗ សម្រាប់ថ្ងៃ សិទ្ធិនារី
ស្បែកជើង ប្រ៊េន ដែលពៅ លីដា លេងជូនម្ដាយសម្រាប់ថ្ងៃ សិទ្ធិនារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា