ភ្នំពេញ៖ ប្រិយមិត្តទាំងអស់ ប្រាកដជាជ្រាបហើយថា ថ្ងៃនេះជាថ្ងៃអ្វី ថ្ងៃនេះជាថ្ងៃ ទិវាសិទ្ធនារីអន្តរជាតិ មានបងប្អូនខ្មែរជាច្រើនបានសម្ដែង ការស្រលាញ់ចំពោះអ្នកម្ដាយ ប្រពន្ធ បងប្អូន មិត្តភក្តិ ដែលជានារី ៗ ដូចជាការទិញ កាដូ បាច់ផ្កា ឬដំណើរកម្សាន្តផ្សេងជាដើម ។

ជាក់ស្ដែង សូម្បីតែតារាខ្មែរ ល្បីជាច្រើនរូបក៏មិនខុសពីបងប្អូនប្រិយមិត្តនោះដែរ តូយ៉ាងដូចជាកញ្ញា សុភ័ក្រ កុសុម៉ា បានទិញខ្សែកជូនអ្នកម្ដាយ ជាមួយសារជូនពរដ៏មានន័យ និងកក់ក្ដៅចំពោះម្ដាយនាងផងដែរ ។

ក្នុងនោះនាងបាននិយាយថា « រីករាយថ្ងៃទិវាសិទ្ធនារី សូមជូនពរដល់សុភាពនារីទាំងអស់ជួបតែសេចក្តីសុខនឹងសុខភាពល្អជាពិសេសគឺអ្នកម្តាយជាទីស្រលាញ់របស់កូន កូនសូមជូនពរម៉ាក់ អោយមានសុខភាពល្អ អាយុវែងៗៗៗៗៗ សម្រស់នៅតែស្រស់ស្អាត ជាពិសេសអោយម៉ាក់នៅមួយកូនបានយូរៗៗៗៗៗជារៀងរហូត ព្រោះរស់នៅអត់មានម៉ាក់អត់បានទេបេះដូងឯកា ម៉ាក់ជាម៉ាក់ដ៏ល្អ ម៉ាកស្រលាញ់កូនមិនប្រែ ម៉ាក់មើលថែ ម៉ាក់ខ្វល់ ម៉ាក់គិត ម៉ាក់បារម្ភ ម៉ាក់លួងលោម ម៉ាក់ផ្តល់ភាពកក់ក្តៅណាស់ ម៉ាក់កាចតិចមែនហើយងរច្រើនតិចមែនតែម៉ាក់ល្អ១០០លើ១០០ ជូបជូប កាដូទិញជូនម៉ាក់ចង់បានខ្សែរកវែង សំរាប់ថ្ងៃនេះកាដូជូនម៉ាក់ណា ព្រោះម៉ាក់ស្រលាញ់យូរហើយ ស្រលាញ់ម៉ាក់ ពីកូនស្រីពៅ កូនគុជធ្វើចិត្តសប្បាយៗកុំកាចនឹងខឹងប៉ាច្រើនពេកណាយាយផាន់ »។

សារមួយនេះ មិនត្រឹមតែបង្កប់ន័យ ដឹងគុណប៉ុណ្ណោះទេ កុសុម៉ា ក៏អាចធ្វើឲ្យ អ្នកគាំទ្រ អស់សំណើចផងដែរ៕

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា​ សុភ័ក្រ កុសុម៉ា និងម្ដាយ
កញ្ញា សុភ័ក្រ កុសុម៉ា និងកាដូដែលជូនម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា