សព្វថ្ងៃនេះទីកន្លែងលំហែកំសាន្ត នៅជុំវិញពិភពលោក គឺមានច្រើនណាស់ ដោយមានទេស ភាពស្រស់ស្អាតប្លែកៗគ្នា។

ថ្ងៃនេះយើងសូមលើកយក ទីកន្លែងលំហែកំសាន្តដ៏ស្រស់ស្អាត មួយនិងគួឲ្យចាប់អារម្មណ៍បំផុត ដែលអ្នករាល់គ្នាតែងតែសុបិន្តប្រាថ្នា ចង់ទៅកំសាន្តនៅក្រៅប្រទេស រឺសំរាប់គូស្នេហ៍ដែលទើប និងរៀបការថ្មីៗដើម្បីក្រេប ទឹកឃ្មុំ (Honeymoon) ដោយទីកន្លែងនោះជា កោះមួយមានទីតាំងស្ថិត នៅមហាសមុទ្រឥណ្ឌា ដែលមានឈ្មោះថា W Retreat & Spa in Maldives។ ដែលមាននៅជួរ ទីកន្លែងលំហែកំសាន្តជាច្រើន (Resorts) ហើយនឹង កន្លែងសំរាប់ Spas ទៀតផងដែលសឹង តែមិនគួឲ្យជឿថា ថាទីកន្លែងកំសាន្តមួយនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ហើយជាពិសេស គឺ វានៅលើសមុទ្រ ហើយថែមទាំង ជាប់និងកោះថែមទៀតផង យើងអាចជ្រើសនៅ កន្លែងលំហែកំសាន្តបានជា ច្រើនខុសៗគ្នាដែលយើង អាចជ្រើសរើស មួយណាក៏បាន។ ជាពិសេសជាងនេះទៀត ពួកគេអាចប្រាប់យើង អំពីលិខិតបញ្ជាក់ទឹកប្រាក់ នៅលើទស្សនីយភាពទាំងអស់។ បន្ថែមទៀតនោះ W Retreat and Spa គឺគេអាចធ្វើនៅផ្ទះតូចៗ បានយ៉ាងច្រើន នៅលើទឹក ដែលមានឯកសិទ្ធិពិសេស នីមួយៗនៃលក្ខណៈសំខាន់ ណាមួយជាកម្មសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ  ព្រោះមានការទទួលនូវ ទេសភាពដ៏ធំទូលាយ នៅលើទឹកសមុទ្រ ដែលសំអាតហើយ គឺពិតជាស្រស់ស្អាតណាស់ ដោយគន់មើល ទៅភ្លឺថ្លាដូចជាត្បូងគ្រីស្តាល់ចឹង (Crystal)។

ប្រសិនជាប្រិយមិត្តចង់ ធ្វើដំណើរលំហែកំសាន្ត ទៅកាន់ក្រៅប្រទេស សូមជ្រើសរើសនៅ ទីកន្លែងខាងលើនេះប្រៀបបាន និងឋានសួន៌ព្រោះវា ពិតជាមានទេសភាព ស្រស់ស្អាតខ្លាំងណាស់។

តើប្រិយមិត្តគិតយ៉ាងណាចំពោះទីកន្លែងកំសាន្តខាងលើនេះ?

សូមមើលរូបភាពនិងវីដេអូនៃកន្លែងកំសាន្តនេះទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]