ភ្នំពេញ៖ ថ្មីៗនេះ ប្អូនប្រុសរបស់តារាចម្រៀងស្រី សុន ស្រីពេជ្រ បានធ្លាក់ខ្លួនមានជំងឺជាទម្ងន់ ដោយត្រៀមវះកាត់បញ្ចូលខួរឆ្អឹងក្នុងពេលខាងមុខនេះហើយ។

ក្នុងនោះដែរ ក្រុមគ្រួសាររបស់តារាចម្រៀង សុន ស្រីពេជ្រ ក៏បានប្រកាសលក់ផ្ទះជាបន្ទាន់ក្នុងតម្លៃ ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីយកប្រាក់ទាំងនេះ ទៅព្យាបាលជំងឺប្អូនប្រុស និងតារាកំប្លែងលោកតា សង់ ស៊ីស ដែលជាឪពុកផងដែរ។

ជួបទុក្ខជាន់លើទុក្ខបែបនេះ ធ្វើឱ្យកញ្ញា សុន ស្រីពេជ្រ កើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយបានបង្ហើរអារម្មណ៍ពិតនៅលើហ្វេសប៊ុកខ្លួនកាលប៉ុន្មានម៉ោងមុននេះថា តូចចិត្តនឹងវាសនាខ្លួន ដែលជួបតែរឿងអកុសលតាំងពីក្មេងមកមិនចេះចប់។

កញ្ញា សុន ស្រីពេជ្រ បានផុសនៅលើហ្វេសប៊ុកខ្លួនទាំងស្រុងដូច្នេះថា៖

«មិនច្រណែននឹងក្តីសុខអ្នកដទៃទេ តែមកអង្គុយតូចចិត្តនឹងវាសនាខ្លួនឯងថា ហេតុអីជួបតែរឿងអកុសលតាំងពីក្មេងមកមិនចេះចប់ចឹង តែយ៉ាងណាខ្ញុំមិនបំផ្លាញក្តីសង្ឃឹមនិងការតាំងចិត្តរបស់ខ្ញុំនោះទេ»។ 

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ក៏បានចូលមកបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ឱ្យកញ្ញា​ មានភាពតស៊ូនៅក្នុងឆាកជីវិតជានិច្ច កុំអស់សង្ឃឹម ហើយត្រូវប្រឈមមុខនឹងការពិត រកដំណោះស្រាយបញ្ហានានាកុំចុះចាញ់៕

ទស្សនារូបភាពខាងក្រោមនេះ ដោយមេត្រី៖

តារាចម្រៀង សុន ស្រីពេជ្រ
តារាចម្រៀង សុន ស្រីពេជ្រ
តារាចម្រៀង សុន ស្រីពេជ្រ
ប្អូនប្រុសកញ្ញា សុន ស្រីពេជ្រ ដែលកំពុងសម្រាកព្យាបាលជំងឺ
ផ្ទះដែលកញ្ញា សុន ស្រីពេជ្រ ប្រកាសលក់
លោក សង់ សេត ជាបងប្រុស និងលោកតា សង់ ស៊ីស ជាឪពុកកញ្ញា សុន ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ