អាមេរិក៖ អ្នកនាងនី មុល្លីកា ជាអតីតតារាសម្តែងមួយរូបដែលមាន ប្រជាប្រិយភាពខ្លាំងទោះបីជាពេលនេះ នាងបានឈប់ពីសិល្បៈ ហើយទៅកសាងគ្រួសារនៅ ឯនាយសមុទ្រមែនពិត ក៏ប្រិយមិត្តនៅតែបន្តគាំទ្រនាងដដែល ។

ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហោះនូវរូបភាពដ៏ផ្អែមល្ហែម ជាមួយនឹងក្រុមគ្រួសារតាមបណ្តាញសង្គមជានិច្ច ម្យ៉ាងវិញទៀត នាងទើបតែសម្រាលកូនទី២មិនទាន់បានប៉ុន្មានផង មើលទៅឃើញថា សុខភាពនាងពិតជាល្អ និងរឹងមាំជាធម្មតា។

កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយតាមរយៈ អ៊ីនស្តាក្រាមរបស់នាងផ្ទាល់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍មែនទែន ជាមួយនឹងស្ទីលប្លែក ទោះបីជាពេលជាអាយុច្រើន មានកូន មានគ្រួសារហើយក្ដី ក៏នាងនៅតែលេងច្រើនដូចដើម។

ក្នុងនោះផងដែរ មានប្រិយមិត្តជាច្រើនបាននិយាយថា នាងនៅតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចបាន ទោះបី លែងប្រឡូកក្នុងវិស័យសិល្បៈទៀតក្ដី។ ហើយសកម្មភាពនាង ក៏អាចបង្ហាញថា នាងនៅតែមានចរិត រួសរាយ និងចូលចិត្តសប្បាយ មិនចាញ់ពេលនាង នៅក្រមុំប៉ុន្មានទេ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!  

អ្នកនាងនី មុល្លីកា និងគ្រួសារ
អ្នកនាងនី មុល្លីកា និងគ្រួសារ
អ្នកនាងនី មុល្លីកា និងគ្រួសារ
អ្នកនាងនី មុល្លីកា ក្នុងរូបភាព ដែលនាងបង្ហាញភាពលេងសើច ដូចកាលនាងនៅក្រមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា