ភ្នំពេញ៖ ដៃគូចម្រៀងវ័យក្មេងមួយគូ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដ៏មានប្រជាប្រិយភាព លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កំពុងតែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ពួកគេកាន់តែខ្លាំង បន្ទាប់ពីអ្នកទាំង២ បានបញ្ចេញ បទចម្រៀងមួយបទសម្រាប់ ចូលឆ្នាំខ្មែរ មានចំណងជើងថា «តោះយើងរាំបែបនេះ»។

ដោយឡែកមួយរយៈនេះ អ្នកគាំទ្រសង្កេតឃើញថា ដៃគូចម្រៀងវ័យក្មេងនេះ កាន់តែបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំង ដល់ថ្នាក់មហាជនមួយចំនួនយល់ច្រឡំនឹង ទំនាក់ទំនងរបស់ពួកគេថែមទៀតផង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ដោយផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់តារារ៉េប ជី ដេវីត បានបង្ហោះវីដេអូឃ្លីបមួយ ដែលធ្វើឲ្យមហាជន លាន់មាត់សរសើរដល់ លោកយ៉ាងខ្លាំង ព្រោះថា នៅពេលនេះ ដេវីតបានថែមការងារថ្មី សម្រាប់ កញ្ញា ទេព បូព្រឹក្ស ដោយធ្វើការទាំងកណ្តាលថ្ងៃត្រង់។

ក្នុងនោះដែរ តារារយៈវីដេអូឃ្លីបប្រមាណជា ១៦ វិនាទី បានឲ្យដឹងថា ដេវីត ស្ម័គ្រ ធ្វើការងារជាអ្នកដឹកនាំសម្តែង MV របស់ បូព្រឹក្ស សម្រាប់បទចម្រៀងចូលឆ្នាំខ្មែរ ដោយគ្មានត្អូញត្អែរមួយម៉ាត់នោះទេ។

ទោះជាយ៉ាងណាក្តី បើតាមការសង្កេតរបស់អ្នកគាំទ្រ ចាប់តាំងពីដេវីត ផ្លាស់ប្តូរដៃគូចម្រៀងមកច្រៀងជាមួយ បូព្រឹក្ស មក បានឲ្យឃើញថា លោកតែងតែធ្វើអ្វីៗជាច្រើន សម្រាប់តារាសាច់សរខ្ចីរូបនេះ ដូចជានិពន្ធបទចម្រៀងឲ្យនាងជាដើម។ ហើយឥលូវនេះ ដេវីតថែមទាំង បន្ថែមអាជីពថ្មី ជាអ្នកដឹកនាំសម្តែង MVសម្រាប់ កញ្ញា ទេព បូព្រឹក្ស ថែមទៀត៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត