ភ្នំពេញ៖ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសួរសំណួរយ៉ាងខ្លី ដែលពោរពេញ ដោយអត្ថន័យថា «ហើយការអង្កាល់?» ទៅតារាសម្ដែង កញ្ញា កុល ដាវី មួយសំណួរនេះ បានធ្វើឲ្យ កញ្ញា សម្ដែងក្ដីរំភើបចិត្តខ្លាំង រកពាក្យអ្វីថ្លែងពុំរួច តែម្ដង។

ប៉ុន្តែក្ដីត្រេកអរមួយនេះ បានបាត់ទៅវិញ បន្ទាប់ពី សមាជិកក្នុងគ្រួសារកញ្ញា បានជួបគ្រោះធំ ដោយត្រូវវះកាត់បង្ហូរខ្ទុះនៅក្នុងច្រមុះ ជាបន្ទាន់ បើមិនដូច្នេះទេ នឹងជួបស្ថានការណ៍ យ៉ាប់ជាងនេះ មិនខាន។

នេះបើយោងតាមពាក្យ ដែលសង្សារសំណព្វចិត្ត លោក សុខ រក្សា បានបង្ហោះគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ។

ក្នុងនោះ កញ្ញា កុល ដាវី បានសរសេររៀបរាប់ទាំងទុក្ខសោកថា៖ « គ្មានអារម្មណ៍ថតទេ សមាជិកក្នុងគ្រួសារខ្ញុំ គាត់មានអាយុ១៨ឆ្នាំ ត្រូវវះបង្ហូរខ្ទុះនៅក្នុងច្រមុះ បងប្អូនទាំងអស់គ្នាមានដឹងទេ មន្ទីរពេទ្យណាដែលអាចទុកចិត្តបាន ជួយប្រាប់ខ្ញុំម្នាក់មួយម៉ាត់មក ជាពិសេសនាក់ដែលធ្លាប់ជួបជំងឺនេះ»

គ្រាន់តែឃើញសារនេះភ្លាម ក៏មានតារាស្រីប្រុស និងអ្នកគាំទ្រជាច្រើន សម្ដែងក្ដីព្រួយបារម្ភជាខ្លាំង ហើយជាពិសេស អ្នកទាំងនោះក៏បានចូលរួម ផ្ដល់ជាមតិខ្លះៗអមនឹងផ្ញើសារជូនពរ ក្រុមគ្រួសាររបស់កញ្ញា ឲ្យឆាប់ជាសះស្បើយ ផងដែរ៕

កុល ដាវី និង លោក សុខ រក្សា
តារាសម្ដែង កុល ដាវី
តារាសម្ដែង កុល ដាវី
កុល ដាវី ជួបគ្រោះធំ ដោយសមាជិកក្នុងគ្រួសារ​ត្រូវវះកាត់បន្ទាន់
កុល ដាវី ជួបគ្រោះធំ ដោយសមាជិកក្នុងគ្រួសារ​ត្រូវវះកាត់បន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]