ភ្នំពេញ៖ កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ប្រចាំឆ្នាំ ២០១៧ បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងក្នុងវ័យ ១៨ ឆ្នាំ។

កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ប្រចាំឆ្នាំ ២០១៧
កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia ប្រចាំឆ្នាំ ២០១៧

ហើយនៅពេលនេះកញ្ញារូបស្រស់ ខ្លឹម ស្រីគា ក៏ក្តោបបានតំណែងជាតួឯកស្រីថែមទៀតជាលើកដំបូង ដោយបានចាប់ដៃគូគ្នាសម្តែងជាមួយនឹងកម្លោះសង្ហាវ័យក្មេងគឺលោក ទ្រី តារាវុធ ដែលជាអតីត Freshie Boy ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងជំនាន់ទី១៥ កាលពីឆ្នាំ២០១៦ កន្លងមកនេះផងដែរ។

នេះក៏ជាលើកទី១ហើយ ដែលតារាសម្តែងវ័យក្មេងលោក ទ្រី តារាវុធ និងកញ្ញា ខ្លឹម ស្រីគា បានចាប់ដៃជាមួយគ្នាសម្តែងក្នុងរឿងភាគទូរទស្សន៍។

ជាក់ស្តែងនៅលើហ្វេសប៊ុករបស់តារាសម្តែងលោក ទ្រី តារាវុធ ក៏បានឱ្យដឹងទាំងស្រុងយ៉ាងដូច្នេះថា ខ្សែភាពយន្តភាពដំបូងដែលលោកនឹងត្រូវសម្តែងរួមគ្នាជាលើកដំបូងជាមួយនឹងស្រីស្អាត Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា នេះគឺមានចំណងជើងថា «ភូមិគ្រឹះជំពាក់ស្នេហ៍» ដែលជាស្នាដៃដឹកនាំសម្តែងរឿង ដោយលោក ហ៊ុយ វាសនា របស់ទូរទស្សន៍បាយ័ន។

គួរឱ្យដឹងផងដែរលោក ទ្រី តារាវុធ ធ្លាប់បានតំណែងជាតួឯកប្រុសជាលើកដំបូងនេះនៅក្នុងរឿង «សសរកន្លោង» រួចមកហើយ ដោយមានការនិយមគាំទ្រពីសំណាក់ទស្សនិកជន ជាច្រើននាក់នៅទូទាំងប្រទេស។

ហើយពេលចាប់ផ្តើមសម្តែងរឿងថ្មីជាមួយកញ្ញា ខ្លឹម ស្រីគា បែបនេះ តើសាច់រឿងនឹងទៅជាយ៉ាងណានោះ? រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

ទស្សនារូបភាពខាងក្រោមនេះ ដោយមេត្រី៖ 

តារាសម្តែងលោក ទ្រី តារាវុធ
តារាសម្តែងលោក ទ្រី តារាវុធ
តារាសម្តែងលោក ទ្រី តារាវុធ
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា និងលោក ទ្រី តារាវុធ តួសម្តែងក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
កញ្ញា ខ្លឹម ស្រីគា និងលោក ទ្រី តារាវុធ តួសម្តែងក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
កញ្ញា ខ្លឹម ស្រីគា និងលោក ទ្រី តារាវុធ តួសម្តែងក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
តួសម្តែងក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
តួសម្តែងក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
តារាសម្តែង ទ្រី តារាវុធ ក្នុងរឿង «ភូមិគ្រឹះជំពាក់ស្នេហ៍»
តារាសម្តែង ទ្រី តារាវុធ និងលោក ហ៊ុយ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទ្រី តារាវុធ