ភ្នំពេញ៖ កាលពីយប់មិញនេះ ពិធីការិនីល្បីឈ្មោះកញ្ញា ថន លក្ខិណា បានធ្វើពិធីជប់លៀងថ្ងៃខួបកំណើត ឱ្យអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនយ៉ាងសប្បាយរីករាយជាមួយនឹងបងប្អូនក្នុងក្រុមគ្រួសារ។

នៅក្នុងនោះផងដែរកញ្ញា ថន លក្ខិណា ក៏បានផុសនូវរូបភាពជាច្រើនសន្លឹក ព្រមជាមួយនឹងពាក្យពេចន៍ ជូនពរទៅដល់អ្នកម្តាយក្នុងថ្ងៃកំណើតឆ្នាំនេះដូច្នេះថា៖

«រីករាយថ្ងៃកំណើតអ្នកម្តាយជាទីស្រលាញ់របស់កូន 07.03.2018 កូនសូមជូនពរអ្នកម្តាយមានសុខភាពល្អ សំណាងល្អ អាយុវែង ចៀសឆ្ងាយពីជំងឺ មានសម្រស់ស្អាត សម្រេចបំណងប្រាថ្នា និងជោគជ័យគ្រប់ភារកិច្ច .....អ្នកម្តាយដ៏ល្អរបស់កូន កូនស្រលាញ់ម៉ាក់»

ហើយអ្វីដែលជាពិសេសថែមទៀតនោះគឺកញ្ញា ថន លក្ខិណា បានបំពេញតួនាទីជាកូនល្អរបស់ខ្លួន ដោយទិញគ្រឿងអលង្ការ លម្អខ្លួនជូនអ្នកមានគុណជាទីគាប់ចិត្ត ជាខ្សែកពេជ្រយ៉ាងស្រស់ស្អាត។

ជាក់ស្តែង គឺខ្សែកពេជ្រមួយនេះ ក៏បានទិញមកពីហាងមួយកន្លែង ដែលជាហាងមួយដ៏ល្បីឈ្មោះមួយនៅក្នុងស្រុក ក្នុងនោះគ្រឿងពេជ្រ ដែលដាក់លក់ភាគច្រើនគឺមានតម្លៃមិនធម្មតានោះទេ៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖  

ខ្សែកពេជ្រ និងបាច់ផ្កា ដែលកញ្ញា ថន លក្ខិណា ជូនម្តាយក្នុងថ្ងៃកំណើត
ខ្សែកពេជ្រ និងបាច់ផ្កា ដែលអ្នកម្តាយ កញ្ញា ថន លក្ខិណា បានទទួលក្នុងថ្ងៃកំណើត
អ្នកម្តាយកញ្ញា ថន លក្ខិណា ក្នុងថ្ងៃកំណើត
អ្នកម្តាយកញ្ញា ថន លក្ខិណា ក្នុងថ្ងៃកំណើត
អ្នកម្តាយកញ្ញា ថន លក្ខិណា ក្នុងថ្ងៃកំណើត
នំខួបកំណើត
កញ្ញា ថន លក្ខិណា និងអ្នកម្តាយ ក្នុងថ្ងៃកំណើត
អ្នកម្តាយកញ្ញា ថន លក្ខិណា ក្នុងថ្ងៃកំណើត
ក្រុមគ្រួសាររបស់កញ្ញា ថន លក្ខិណា ធ្វើពីធីជប់លៀងថ្ងៃកំណើតឱ្យម្តាយ
ក្រុមគ្រួសាររបស់កញ្ញា ថន លក្ខិណា ធ្វើពីធីជប់លៀងថ្ងៃកំណើតឱ្យម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា