ភ្នំពេញ៖ សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day ដែលមាន​រយៈពេលពីរថ្ងៃ​ពេញ​ចាប់ពី​ថ្ងៃទី​១០ ដល់ ១១ ខែមីនា ឆ្នាំ​២០១៨។ កម្មវិធី​នេះ​ធ្វើ​ទ្បើង​សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា ដែល​មានបំណង​ស្វែងយល់​អំពី​កម្មវិធីសិក្សា​នៅ​សាលា ACE និង​អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​ មុននឹង​សម្រេចចិត្ត​ចូល​ចុះឈ្មោះ​ចូលរៀន​។

កម្មវិធី​នេះ​មាន ការ​ទស្សនា​បន្ទប់រៀន និង​សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង​ដោយ​សេរី ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​ឲ្យ​ឆាប់​ចេះ​។

បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏​ទទួល​ព័ត៌មាន​ អំពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​កម្មវិធី ACE Open Day កាលពី​វគ្គ​សិក្សា​ទី១​ ឆ្នាំ២០១៨ បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០០​នាក់​។

សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day

គួរ​បញ្ជាក់ដែរថា សាលា ACE ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ ដែលមាន​កម្មវិធីសិក្សា​ជាច្រើន រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learner’s Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ (Diploma Program) និង​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​ កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង៥ របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញដូចជា សាខាសម្ដេចប៉ាន សាខាសន្ធម៉ុក សាខាទួលទំពូង សាខាទួលគោក និង​ខេត្តសៀមរាប​។

ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ http://openday.acecambodia.org/
​
សូម​ស្វាគមន៍ សិស្សានុសិស្ស និង​មាតាបិតា​ចូលរួម​ដោយ​សេរី​៕

សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day
សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day
សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]