ឥណ្ឌា៖ ទឹកទន្លេ Ganges ជាទឹកទន្លេដ៏ស្អាតថ្លាដូចកញ្ចក់ដែលហូរមកពីភ្នំហិម៉ាឡៃ ប៉ុន្តែទឹកទន្លេដ៏ស្រស់ថ្លានេះប្រែក្លាយទៅជាពណ៌ប្រផេះនៅពេលដែលវាត្រូវបានស្វាគមន៍ដោយសំរាមនិងទឹកលូពេលហូរទៅដល់ទីប្រជុំជននីមួយៗនៃប្រទេសឥណ្ឌា។

នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្ដេជ្ញាថានឹងចំណាយប្រាក់៣ពាន់លានដុល្លារដើម្បីលាងសម្អាតទឹកទន្លេនេះវិញ ក៏ប៉ុន្តែថ្មីៗនេះគេបានរកឃើញថាមានលុយត្រឹមតែមួយភាគបួនដែលបានសន្យាប៉ុណ្ណោះដែលបានយកទៅជួយទន្លេនេះ។

ហើយពេលនេះទន្លេនេះគឺស្ថិតនៅសភាពដុនដាបយ៉ាងខ្លាំង។ សម្រាមនិងទឹកលូហូរចូលទន្លេ ហើយដែលត្រូវគេប្រើសម្រាប់ ដាំ មុជទឹក និងសម្រាប់បូជា។

រដ្ឋាភិបាលប្រទេសឥណ្ឌាបានដាក់គោលដៅថានឹងអាចសំអាតបាននៅដើមឆ្នាំ២០១៨។ ប៉ុន្តែមើលទៅ គោលដៅនោះដូចជាមិនអាចសម្រេចបាននោះទេ៕

ហើយខាងក្រោមជាទិដ្ឋភាពនៃជីវភាពអ្នកដែលរស់នៅពឹងផ្អែកលើទន្លេ៖ 

ទឹកទន្លេដែលហូរពីលើភ្នំហិម៉ាឡៃថ្លាដូចកញ្ចក់
ទឹកលូពីរោងចក្រហូរចូលទន្លេ
ទោះបីជាទឹកពុលក៏ដោយ គេនៅតែប្រើវាដូចធម្មតា
គំនរភ្នំនៃសំរាមដែលគេបោះចូលក្នុងទន្លេ
កាកសំណល់ត្រូវបានគេបង្ហូរពីរោងចក្រទៅទន្លេ
គេនៅតែចាត់ទុកវាជាទឹកស័ក្ដិសិទ្ធិ
សាកសពត្រូវបានគេយកទៅជ្រមុជ រួចបូជាជាក្រោយ
បើទោះជាមានការជួយពីប្រជាជន ក៏ការបំពុលមិនថយចុះដែរ
បើទោះបីជាវាកខ្វក់មែន ក៏មានពេលស្ងប់ស្ងាត់គួរឲ្យគយគន់ខ្លះដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]